ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម”

“ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី

នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ថូ ដាលីន ប្រធានការិយាល័យស្រាវជ្រាវ និងស្ថិតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨” វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានសមាសភាពចូលរួមមកពីអង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួនប្រមាណ ១៥០នាក់។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២។

 
 
 
អត្តបទ ទាក់ទង
ការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
យុទ្ធនាការអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” និងការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
  នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចសួនច្បារដំរីជាន់ខ្លា ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងមានការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍”។
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ និងការបើកបរប្រកបដោយសេដ្ឋកិច្ចភាព(ភាពសន្សំសំចៃ) នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
យុទ្ធនាការអប់រំផ្សព្វផ្សាយ "រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍"
ជំនួបពិភាក្សាការងារលើការអនុវត្តគម្រោង “បន្ថយល្បឿន ដើម្បីសុវត្ថិភាពកុមារ” ដំណាក់កាលទី២ នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្វាគមន៍លោក Nakajima Takashi នាយកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន CTI Engineering International Co., Ltd និងជាតំណាងអង្គការ JAIF
ជំនួបពិភាក្សាការងារលើការអនុវត្តគម្រោង “បន្ថយល្បឿន ដើម្បីសុវត្ថិភាពកុមារ”
ជំនួបពិភាក្សាការងារលើការអនុវត្តគម្រោង “បន្ថយល្បឿន ដើម្បីសុវត្ថិភាពកុមារ” ដំណាក់កាលទី២ នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្វាគមន៍លោក Nakajima Takashi នាយកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន CTI Engineering International Co., Ltd និងជាតំណាងអង្គការ JAIF
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក