ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តឡើងនៅ ភូមិពោធិ៍ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធិ ប្រជាពលរដ្ឋប្រមាណជាង ៤.០០០នាក់។
ទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នាពេលនេះ មានការសហការ និងរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយកចិត្តទុកខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំងត្រូវមានសីលធម៌ ការយោគយល់អធ្យាស្រ័យ ដើម្បីឈានទៅលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍។ 
សម្តេចក្រឡាហោម បានលើកឡើងអំពីវិធានការសម្រាប់យកទៅអនុវត្តក្នុងការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ១.មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ២.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៣.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៤.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃការងងុយដេកដាច់ខាត ៥.ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត ៦.ត្រូវពាក់មួកសុវត្ថិភាពដាច់ខាត(សម្រាប់អ្នកជិះទោចក្រយានយន្ត) ៧.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចពេលបើកបរ ៨.ត្រូវប្រកាន់ស្តាំជានិច្ច ៩.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ ១០.លើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច។ 
ទន្ទឹមនឹងនេះ សម្តេចបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់សហការបង្កើនការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងចាត់វិធានការក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ការនាំចូលយានយន្តដែលគេចវេសពីការបង់ពន្ធពីប្រទេសជិតខាង ការប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយជាដើម។ សម្តេចក្រឡាហោម ក៏បានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់ត្រូវមានចលនាប្រលងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសុវតិភាពចរាចរណ៍ផ្លូវគោក។ 
បន្ថែមពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររបស់ខ្លួនឱ្យគោរពច្បាប់ចរាចរណ៍ ជាពិសេសស្នើដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូន មិត្តភក្តិ និងត្រូវខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវ។ 
នៅទីបញ្ចប់សម្តេចក្រឡាហោម បានអញ្ជើញជាអធិបតីក្នុងការបំពាក់មួកសុវត្ថិភាពជានិមិត្តរូបដល់ កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាងសរុបចំនួន ២០រូប។

អត្តបទ ទាក់ទង
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅក្រុងសៀមរាប
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប ខេត្តសៀមរាប
  នៅព្រឹកថ្ងៃអង្គារ ០៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្នងការនគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្ត បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះទទួលបានការចូលរួមជាអធិបតីភាពដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះ
ការចូលរួមសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា
ការចូលរួមសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា 

នៅថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ថ្នាក់ដឹកនាំ និងក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសហការធ្វើជាវាគ្មិន និងអ្នកសម្របសម្រួល ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពផ្លូវគោកនៅកម្ពុជា ក្រោមប្រធាន «ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលទទួលបានការចូលរួមជាអធិបតីភាពក្នុងពិធីបើកពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ហើយក៏មានការរៀបចំជាស្តង់ពិពណ៌ឯកសារសុវត្ថិភាពចរាចរណ៍ រួមទាំងមានកម្មវិធីសួរ និងឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពដល់អ្នកដែលបានចូលរួមផងដែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ដែលជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា អ្នកជំនាញឯកទេសលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បណ្តាដៃគូសហការ មន្ត្រីរាជការ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សិស្ស និស្សិតជាច្រើនផងដែរ។ សន្និសីទនេះ មានគោលបំណងបង្កើតឱកាសសម្រាប់ការជួបជុំគ្នានៃអ្នកកសាង និងអនុវត្តគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ សិល្បករ អង្គការសង្គមស៊ីវិល បណ្តាញអង្គការ និងយុវជន សិស្ស និស្សិត អាចផ្លាស់ប្តូរចំណេះដឹង ព្រមទាំងព័ត៌មាន និងបទពិសោធន៍
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សម្រាប់ការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីជីវិតកុមារ”
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សម្រាប់ការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីជីវិតកុមារ” រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JAIF
  នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានជំនួបប្រជុំចុះហត្ថលេខា លើកិច្ចព្រមព្រៀងរៀបចំយុទ្ធនាការ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលជាយុទ្ធនការនេះ ជាយុទ្ធនាការសុវត្ថិភាពមួយ ក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍របស់កុមារនៃសាលាបឋមសិក្សា នៅតាមផ្លូវជាតិលេខ១ និងលេខ៥ ក៏ដូចជាការរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងដើម្បីបញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពថ្មើរជើងជាកុមារ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នារសៀល ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១១០នាក់។ តាមរយៈរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧៤៥លើក បណ្តាលឱ្យស្លាប់ចំនួន ៣៨៣នាក់ និងរបួសចំនួន ១.០២៨នាក់ (របួលធ្ងន់ចំនួន ៦៩២នាក់ និងរបួសស្រាលចំនួន ៣៣៦នាក់) ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៤,៣នាក់ និងរបួសចំនួន ១១,៤នាក់។ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក