សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំណាងប្រទេសកម្ពុជា ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានចូលរួមសិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពី “សុវត្ថិភាពចរាចរណ៍” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហ្វូរ៉ាម៉ា ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម។ កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញផ្នែកសុវត្ថិភាពនៃបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ប្រទេសជាសមាជិកអាស៊ាន តំណាងអង្គការអន្តរជាតិ CITA, Global NCAP, WHO ព្រមទាំង ថ្នាក់ដឹកនាំរបស់ EUROPEAN Commission ប្រមាណ ៥០នាក់។