ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍

សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ 

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំណាងប្រទេសកម្ពុជា ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានចូលរួមសិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពី “សុវត្ថិភាពចរាចរណ៍” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហ្វូរ៉ាម៉ា ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម។ កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញផ្នែកសុវត្ថិភាពនៃបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ប្រទេសជាសមាជិកអាស៊ាន តំណាងអង្គការអន្តរជាតិ CITA, Global NCAP, WHO ព្រមទាំង ថ្នាក់ដឹកនាំរបស់ EUROPEAN Commission ប្រមាណ ៥០នាក់។

អត្តបទ ទាក់ទង
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តឧត្តរមានជ័យ
កិច្ចប្រជុំណែនាំស្តីពី ការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តឧត្តរមានជ័យ
  នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំការប្រជុំណែនាំស្តីពីការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាតំណាងប្រធានក្រុមការងារទី៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណ:កម្មការទី២ និងលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការនគរបាលជាតិ។
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប
កិច្ចប្រជុំណែនាំស្តីពី ការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប
  នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំការប្រជុំណែនាំស្តីពីការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការនគរបាលជាតិ។ សមាសភាព ដែលបានអញ្ជើញចូលរួម រួមមាន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងឯឧត្តម អភិបាលរងនៃគណ:ភិបាលខេត្តសៀមរាប
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន
នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃ គ.ស.ច.គ. បានរៀបចំការប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ដែលសហដឹកនាំដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តរង នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និងជាអនុប្រធានអចុន្រ្តៃយ៍អនុគណៈកម្មការទី២ សមាសភាពដែលបាន​អញ្ជើញចូលរួ​ម​​មានដូចជា នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង
កាលពីព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃ គ.ស.ច.គ. បានរៀបចំការប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលសហដឹកនាំដោយឯកឧត្តមសឿម ប៊ុនរិទ្ធ អភិបាលខេត្តរង នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចុន្រ្តៃយ៍អនុគណៈកម្មការទី២ សមាសភាពដែលបានអញ្ជើញចូលរួមមានដូចជា នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក