ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមួយ UNDP

កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការពង្រឹងកិច្ចសហការរវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង អង្គការ UNDP

នៅព្រឹក ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ នៅនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមការងារនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការ UNDP ដែលដឹកនាំដោយ លោក Richard Marshall សេដ្ឋកិច្ចវិទូប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក៏ដូចជាការពិភាក្សាលម្អិតលើគម្រោងរៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពមន្ត្រីបញ្ចូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក នៅខេត្តកែប
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកែប នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តកែប កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកែប និងកងរាជអាវុធហត្ថខេត្តកែប
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ នៅព្រឹក ថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលមានទីតាំងនៅក្បែរផ្សារគគីរធំ តាមបណ្តោយផ្លូវជាតិលេខ ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមពីមន្ត្រីនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងយុវជរបស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។
ជំនួបពិភាក្សាស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្ស និស្សិត នៅវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប នៅថ្ងៃសុក្រ ៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំក្រុមការងារចុះជួបពិភាក្សាការងារជាមួយតំណាងវិទ្យាល័យ និងសាកលវិទ្យាល័យចំនួន ៤ទីតាំង គឺ វិទ្យាល័យ ១០ មករា ១៩៧៩ សាកលវិទ្យាល័យបៀលដ៍ប្រាយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យអង្គរ ស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្ស និស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យស្ថិតក្នុងខេត្តសៀមរាប។
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ
កិច្ចប្រជុំណែនាំស្តីពី ការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ
  នៅព្រឹក ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំការប្រជុំណែនាំស្តីពីការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធានក្រុមការងារទី៣ ជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារទី៣ និងលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម លី សារី អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងមកពី នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សាលាខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត កងរាជអាវុធហត្ថខេត្ត សរុបមានចំនួន ១៧នាក់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក