កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការពង្រឹងកិច្ចសហការរវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង អង្គការ UNDP
នៅព្រឹក ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ នៅនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមការងារនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការ UNDP ដែលដឹកនាំដោយ លោក Richard Marshall សេដ្ឋកិច្ចវិទូប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក៏ដូចជាការពិភាក្សាលម្អិតលើគម្រោងរៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពមន្ត្រីបញ្ចូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។