ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការបន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ស្ថិតក្នុងខេត្តកំពង់ឆ្នាំង

សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”

នៅព្រឹក ថ្ងៃសុក្រ ទី ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាហ៊ុនសែនអណ្តូងស្នាយ សាលាបឋមសិក្សាហ៊ុនសែនព្រៃខ្មែរ សាលាបឋមសិក្សាសាមគ្គី និងសាលាបឋមសិក្សាទឹកហូត បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។ 
សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏ទទួលបានសម្ភារ និងឯកសារដូចជា សៀវភៅសរសេរ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។ ដោយឡែកសម្ភារ ដែលបានប្រគល់ជូនសាលាបឋមសិក្សានីមួយៗ រួមមាន រនាំងសុវត្ថិភាពចំនួន ៤ផ្ទាំង អាវចំណាំងសុវត្ថិភាពចំនួន ១០អាវ កញ្ចែ ចំនួន ២កញ្ចែ បដាស្តីពីសារសុវត្ថិភាពចំនួន ២ផ្ទាំង និងស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក។ 
នៅអំឡុងពេលនៃការសិក្សានេះ សិស្សានុសិស្សនៃសាលាបឋមសិក្សានីមួយ ក៏មានឱកាសក្នុងការឆ្លើយសំណួរទាក់ទងនឹងមេរៀនសុវត្ថិភាពនេះ ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាព ដោយនៅតាមសាលានីមួយៗ មានសិស្សានុសិស្សដែលឆ្លើយត្រូវចម្លើយចំនួន ២០នាក់ ដែលបានទទួលមួកសុវត្ថិភាជារង្វាន់ៗ។ បន្ទាប់ពីបញ្ចប់វគ្គទ្រឹស្តីនេះរួច សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់បានចូលរួមហ្វឹកហាត់ និងអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវនៅទីលានដែលបានរៀបចំក្នុងបរិវេនរបស់សាលាបឋមសិក្សានីមួយៗធ្វើជាគំរូសម្រាប់សិស្សានុសិស្សយកទៅអនុវត្តក្នុងពេលឆ្លងផ្លូវ។

អត្តបទ ទាក់ទង
សេចក្តីណែនាំស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 


 
សេចក្តីជូនដំណឹង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយក្តីមោទនភាពបំផុត ចំពោះសាធារណជននិងសមត្ថកិច្ចទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ទាំងពេលធ្វើចរាចរណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។    
ប្រជុំតាមដាន វាយតំលៃ ត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំតាមដាន វាយតម្លៃ ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
សេចក្តីជូនដំណឹង

សូមបងប្អូនដែលមានបណ្ណបើកបរយានយន្តដែលចេញមុនឆ្នាំ២០០៧ និងបណ្ណបើកបរដែលចេញចាប់ពីឆ្នាំ២០០៧ប៉ុន្តែអស់សុពលភាព
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក