ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”

ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស Mr. BESSYO Kenichi រដ្ឋមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (Japan ASEAN Integration Fund) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកស្រីចៅសង្កាត់ច្រាំងចំរេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ប្រមាណ ១៥០នាក់។ 
Mr. BESSYO Kenichi បានមានប្រសាសន៍ថា “ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍គឺជារឿងសំខាន់ខ្លាំងណាស់”។ លោកបានបន្ថែមថា កាលពីអតីតកាលប្រទេសជប៉ុន ក៏ធ្លាប់ជួបប្រទះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដូចនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។ តែដោយសារប្រទេសជប៉ុនបានបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារដូចអ្វីដែលយុទ្ធនាការសុវត្ថិភាពបានធ្វើនាពេលនេះ ទើបចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះដូចពេលបច្ចុប្បន្ននេះ។ លោកក៏បានផ្តាំផ្ញើឱ្យក្មួយៗសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយនូវអ្វីដែលខ្លួនបានសិក្សារួចដល់បងប្អូន មិត្តភត្តិរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទយុទ្ធនាការនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈពេលផ្លូវ ស្ពាន នៅគ្រប់ទីកន្លែងត្រូវបានសាងសង់ដើម្បីសម្រួលដល់ការដឹកជញ្ជូន បម្រើដល់គ្រប់ផ្នែក គ្រប់វិស័យរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់ផ្នែក ជាពិសេសសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ កំណើនយានយន្តក៏មានច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជារឿយៗ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីការធ្វេសប្រហែស ការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើម។ តាមរយៈរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺបានបង្ហាញថាក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ មានកុមារចំនួន១០ភាគរយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើគម្រោងអប់រំផ្សព្វផ្សាយនេះដល់អង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ក្នុងការអប់រំកុមារនៃថ្នាក់បឋមសិក្សាដើម្បីឱ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព បានជាមូលដ្ឋានរឹងមាំធានាបានសុវត្ថិភាពកុមារនាពេលបច្ចុប្បន្ននេះ និងការរីកចម្រើនរបស់ប្រទេសជាតិ។ 
នៅចុងបញ្ចប់នៃពិធីបិទយុទ្ធនាការនេះ លោកជំទាវ និងភ្ញៀវកិត្តិយសជាគណៈអធិបតីបានផ្តល់កិត្តិយសក្នុងការបំពាក់មួកសុវត្ថិភាពដល់សិស្សានុសិស្សចំនួន ២០រូប ដែលឆ្លើយសំណួរបានត្រឹមត្រូវក្នុងពេលទទួលការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍។ បន្ទាប់មកគណៈអធិបតីបានចូលរួមជាកិត្តិយសក្នុងការដឹកនាំសិស្សានុសិស្សដើរឆ្លងកាត់ផ្លូវ ដែលជាផ្នែកមួយនៃការរួមចំណែកលើការអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ 
សូមបញ្ជាក់ថា សាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះគឺជាសាលាបឋមសិក្សាទី៥៨ នៃគម្រោងចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលមានការសហការរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ហើយយុទ្ធនាការនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។

អត្តបទ ទាក់ទង
វគ្គបណ្តុះបណ្តាលស្តីពី ការបើកបរប្រកបដោយសុវត្ថិភាព នៅសាកលវិទ្យាល័យ យូសុី ( University south earth Asia )ខេត្តសៀមរាប
វគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” នៅសាកលវិទ្យាល័យ យូសុី ( University south earth Asia )ខេត្តសៀមរាប នៅថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកល វិទ្យាល័យយូ សុី ស្ថិតក្នុងភូមិវត្វបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការដ្ឋានគ.ស.ច.គ. មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តសៀមរាប កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រុមហ៊ុនម៉ូតូហុងដា និងអង្គការខេមសែហ្វ រួមទាំងដៃគូពាក់ព័ន្ធ បាន
វគ្គបណ្តុះបណ្តាលស្តីពី ការបើកបរប្រកបដោយសុវត្ថិភាព
វគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការ
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព
និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី នាថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកប ដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយនឹងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមបណ្ដាវិទ្យាល័យ និង សាកលវិទ្យាល័យ ត្រូវបានប្រកាសចាប់ផ្តើមពីខេត្តសៀមរាប។ ពិធីប្រកាសផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះត្រូវបានប្រារព្វធ្វើឡើងតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុនHONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុFM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗ។ ពិធីផ្សព្វផ្សាយធ្វើឡើងដោយរួមបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សនិសិ្សត តាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលរំពឹងថាយ៉ាងហោចណាស់មានសិស្សនិស្សិត ចំនួន ១.២០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីវគ្គបណ្តុះបណ្តាលទាំងអស់នេះ។
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក នៅខេត្តកំពត
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពត នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមអង្គជ័យ ស្ថិតនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងមន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តកំពត បានចុះធ្វើយុទ្ធនការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍មុនឱកាសពិធីបុណ្យអុំទូក
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក