ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន

កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន 
 

នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល-វិស័យឯកជន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនប្រមាណ ៣៨នាក់។ 
អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដែលបានចូលរួមនាពេលនេះរួមមាន អង្គការ AIP Foundation, អង្គការ CRY, ឯកអគ្គរដ្ឋទូតសុឆន្ទៈវ័យក្មេងខាងសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុនធានារ៉ាប់រង FORTE, អង្គការកាកបាទក្រហមកម្ពុជា, ក្រុមហ៊ុន Royal Cambodian Limousine Service, ក្រុមហ៊ុន Giant Ibis, ក្រុមហ៊ុនប្រេងឥន្ធនៈ TOTAL, ក្រុមហ៊ុន GRAB, វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុន WMC, ក្រុមហ៊ុន RINCO, វិទ្យុFM 102, ក្រុមហ៊ុន Geolink NGO Forum និង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនាពេលនេះ គឺដើម្បីបង្កើតឱ្យមានយន្តការក្នុងការសម្របសម្រួល ឬកិច្ចសន្ទនាជាទៀតទាត់ រវាងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងការស្វែងយល់អំពី បច្ចុប្បន្នភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ការលើកឡើងអំពីសកម្មភាពការងារជាអាទិភាពរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាពការងារដែលអង្គការសង្គមស៊ីវិល និងវិស័យឯកជនបានចូលរួមអនុវត្តលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ហើយក៏ជាឱកាសក្នុងការពិភាក្សាអំពីបញ្ហាប្រឈម និងវិធានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងរិះរកវិធី និងធ្វើសកម្មភាពរួមគ្នា ចូលរួមធ្វើឱ្យសុវត្ថិភាពចរាចរណ៍នៅកម្ពុជាបានប្រសើរឡើង។

អត្តបទ ទាក់ទង
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹក
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង
នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានផ្លូវថ្នល់ បានជួបប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង ដែលមានទីតាំងស្ថិតនៅមុខវិទ្យាល័យ សុខអានត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណរការ
prev12345...5960next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក