ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅស្រុកពួក ខេត្តសៀមរាប

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅស្រុកពួក ខេត្តសៀមរាប
 

នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប យុវជន ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងក្រុមអ្នកសារព័ត៌មាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងអមដំណើរដោយ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រី​ពាក់ព័ន្ធជាច្រើនរូប។
យុទ្ធនាការនាពេលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ ៦ ។
ជាលទ្ធផលនៃយុទ្ធនាការ គឺបានចែកសម្ភារ និងឯកសារមួយចំនួនដូចខាងក្រោម៖
១.មួកសុវត្ថិភាព ចំនួន៦០មួក (មួកសុវត្ថិភាពសម្រាប់កុមារ ចំនួន ៣០មួក)
២.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ក្បាល
៣.សីលធម៌ ១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ៥០០សន្លឹក
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៦០០សន្លឹក
៥.ប្រតិទិនអំពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ២ក្បាល
៦.ផ្ទាំងរូបភាព សុវត្ថិភាពសម្រាប់ថ្មើរជើង ចំនួន ១០ផ្ទាំង
៧.ផ្ទាំងរូបភាព ផ្លាកសញ្ញាសំខាន់ៗ ចំនួន ១០សន្លឹក
៨.ផ្ទាំងរូបភាព ការកំណត់ទំហំ និងប្រវែងយានយន្ត ចំនួន ១០ សន្លឹក
៩.ខិតបណ្ណគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និង អ្នកដទៃ ចំនួន ៣០០សន្លឹក
១០.កាតសុវត្ថិភាព ចំនួន ៥០០សន្លឹក
១១.ស្ទីកឃ័រចំណាំងផ្លាត ចំនួន ៥០០សន្លឹក
១២.ស្ទីកឃ័រចំណាំងផ្លាត (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ចំនួន ២០សន្លឹក៕

 
អត្តបទ ទាក់ទង
សន្និសីទលើកទី៣៧ នៃអង្គការសហព័ន្ធវិស្វករអាស៊ាន
សន្និសីទលើកទី៣៧ នៃអង្គការសហព័ន្ធវិស្វករអាស៊ាន

នៅថ្ងៃទី១១ ដល់ ១៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកនៃគណ:វិស្វករអាស៊ាន
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប ខេត្តសៀមរាប
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប ខេត្តសៀមរាប
  នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោកប្រធានកាកបាទក្រហមប្រចាំខេត្តសៀមរាប កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងក្រុមអ្នកសារព័ត៌មាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងអមដំណើរដោយ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រី ពាក់ព័ន្ធជាច្រើនរូប។
សន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា
សន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា
  នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារហ៊ីម៉ាវ៉ារី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអមដំណើរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមជាអធិបតីភាពក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្រោមប្រធានបទ “ធ្វើការរូមគ្នាដើម្បីសង្គ្រោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបច្ចុប្បន្ន និងក្នុងទសវត្សរ៍បន្ទាប់” ។
កិច្ចប្រជុំក្រុមការងាររៀបចំទិវារំលឹកជនគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤
កិច្ចប្រជុំក្រុមការងាររៀបចំទិវារំលឹកជនគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នៅរាជធានីភ្នំពេញ 
  នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ និងការងាររៀបចំកម្មវិធីដើរដោយសុវត្ថិភាព ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងសាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន MSA និង មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរចរណ៍ផ្លូវគោក សរុបចំនួន ២៣នាក់។
prev12345...4243next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក