ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប

កិច្ចប្រជុំណែនាំស្តីពី ការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប
 

នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំការប្រជុំណែនាំស្តីពីការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការនគរបាលជាតិ។ សមាសភាព ដែលបានអញ្ជើញចូលរួម រួមមាន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងឯឧត្តម អភិបាលរងនៃគណ:ភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត មន្ទីរព័ត៌មានខេត្ត កងរាជអាវុធហត្ថខេត្ត ដែលសមាជិកចូលរួមសរុបមានចំនួន ២១នាក់។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពង្រឹងយន្តការដឹកនាំ និងគ្រប់គ្រងការងារសុវត្ថិភាពនៅគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាពលើវិធានការសំខាន់ៗទាំងបួន រួមមាន ការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណ:ឱ្យមានសុវត្ថិភាពដល់ការធ្វើចរាចរណ៍ និងការសិក្សាកែលម្អរខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយនិងបានណែនាំស្តីពីការអនុវត្តចលនាប្រឡងប្រណាំង “តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដើម្បីធ្វើការវាយតម្លៃតំបន់ដែលធ្វើសកម្មភាពរៀបចំជាសង្វាក់ប្រព័ន្ធដំណើរការឱ្យមានសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងតំបន់កំណត់ណាមួយ ឈានទៅសម្រេចផ្តល់ជ័យលាភីដល់តំបន់ដែលទទួលបានជោគជ័យនៅទូទាំង ២៥ រាជធានី ខេត្ត។

អត្តបទ ទាក់ទង
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានជំនួបពិភាក្សាការងារមួយ រវាងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព ក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អមដំណើរដោយ ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
កិច្ចប្រជុំពិភាក្សាបន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
កិច្ចប្រជុំពិភាក្សាបន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមក្នុងកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ
ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន
ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម រៀបចំឡើងដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន​បានរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
prev12345...6465next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក