ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព
និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី

នាថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកប ដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយនឹងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមបណ្ដាវិទ្យាល័យ និង សាកលវិទ្យាល័យ ត្រូវបានប្រកាសចាប់ផ្តើមពីខេត្តសៀមរាប។ ពិធីប្រកាសផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះត្រូវបានប្រារព្វធ្វើឡើងតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុនHONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុFM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗ។ ពិធីផ្សព្វផ្សាយធ្វើឡើងដោយរួមបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សនិសិ្សត តាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលរំពឹងថាយ៉ាងហោចណាស់មានសិស្សនិស្សិត ចំនួន ១.២០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីវគ្គបណ្តុះបណ្តាលទាំងអស់នេះ។

គណៈអធិបតី ចូលរួមបើកពិធីផ្សព្វផ្សាយវគ្គនាថ្ងៃនេះ រួមមាន៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អ្នកស្រី អូលីវ្យែ វាយឌែន តំណាងរបស់ស្ថាប័ន APIWSA លោក ដួង យ៉ាណាត តំណាងក្រុមហ៊ុនHONDA និងលោកខឹម សុផល ប្រធានគំរោងសុវត្ថិភាពចរាចរណ៍ របស់កាកបាទក្រហមកម្ពុជា និងជាឧត្តមទីប្រឹក្សាបច្ចេកទេសអង្គការ CAMSAFE និងមន្រ្តីថ្នាក់ដឹកនាំជាច្រើនរូបទៀត។ តំណាងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប លោកគ្រូអ្នកគ្រូ សិស្សនិស្សិត យុវជន អ្នកស្ម័គ្រចិត្ត វិស័យឯកជន និងអាជ្ញាធរមូលដ្ឋានប្រមាណចំនួន ៣០០នាក់បានចូលរួមពិធីយ៉ាងកុះករ។

សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ក្នុងសាកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥-២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ ថ្មើរជើង និងអ្នកជិះកង់។

តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួស ចំនួន១.៤៩៤នាក់ ដែលក្នុងនោះខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធិអាទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយាន្ត ៣% និងងងុយ១%។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថាប័នAPIWSA ក្រុមហ៊ុន HONDA អង្គការខេមសែហ្វជាមួយនឹងដៃគូសំខាន់នានា រួមសហការរៀបចំឡើងនៅយុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ទាំងនេះឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ ដូចជាយុវជន អ្នកបើកបរទោចក្រយាន្ដយន្ដ។ល។ យុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្សនិស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ គឺជាកិច្ចគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១-២០២០សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃ គ.ស.ច.គ. បានមានប្រសាសន៍ថា៖ គម្រោងនេះ គឺពិតជាឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងពុះពារយ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្ន។ លោកជំទាវ បន្តដាស់តឿនដល់យុវជន ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់របស់ប្រទេសជាតិយើង ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យើងក្នុងគោរព និងអនុវត្តច្បាប់គឺបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។

អត្តបទ ទាក់ទង
វគ្គបណ្តុះបណ្តាលនៅវិទ្យាល័យ មង្គលបូរី ខេត្តបន្ទាយមានជ័យ
វគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” នៅវិទ្យាល័យ មង្គលបូរី ខេត្តបន្ទាយមានជ័យ
  នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យមង្គលបូរី ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សេន ជាតិវិសុទ្ធ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រសួងសាធារណការ និង ដឹកជញ្ជូន។
កិច្ចប្រជុំស្តីពី ការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
កិច្ចប្រជុំស្តីពី ការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ

នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផែង វិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង មន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន២រូបរួមមាន លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាមន្ត្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និង លោក ពេជ្រ ច័ន្ទបណ្ឌិត មន្ត្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំសិក្ខាសាលាទី២ ស្តីពីការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅអគារទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។
សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានបើកសិក្ខាស្តីពី “ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ
prev12345...5051next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក