ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ដែលបានប្រព្រឹត្តឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រៃវែង ឯកឧត្តមនាយកឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធិ និងប្រជាពលរដ្ឋ ប្រមាណជាង ៣.០០០នាក់។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤នាពេលនេះ មានការសហការ និងរៀបចំឡើងរវាង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីជាការរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងមក និងដោយមានរៀបចំពិធីបង្សុកូល និងរាប់បាត្រឧទ្ទិកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ ជាការការចូលរួមចែករំលែកទុក្ខ នៃគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទិវានេះក៏ជាការផ្ញើសារក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកចិត្តទុកខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំងត្រូវមានសីលធម៌ ការយោគយល់អធ្យាស្រ័យ ដើម្បីឈានទៅលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍។

តាមរយៈរបាយការណ៍បឋមស្តីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣.១៥៩លើក បណ្តាលឱ្យបាត់បង់ជីវិតចំនួន ១.៥២១នាក់ និងរបួស ៤.៧២១នាក់ គិតជាមធ្យមក្នុងមួយថ្ងៃគឺ ស្លាប់ជាង ៥នាក់ និងរបួស ១៧នាក់ ។ មូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១២% វ៉ាជែង៩% មិនគោរពសិទ្ធិ៩% បត់៨% ស្រវឹង៦% កត្តាយានយន្ត៣% និងងងុយ១%។ ភាគច្រើននៃជនរងគ្រោះដែលស្លាប់ គឺជាអ្នកប្រើប្រាស់ម៉ូតូមានរហូតដល់ ៧៦% ក្នុងនោះមិនពាក់មួកសុវត្ថិភាព៧៦%។

សម្តេចក្រឡាហោម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការដែលមានចែងក្នុងច្បាប់ស្ពីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនោះសារសង្ខេបខ្លីៗងាយស្រួលចងចាំគឺ សីលធម៌១០ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ រួមមាន៖ ១.មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ២.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៣.មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៤.មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកដាច់ខាត ៥.ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត ប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់ ៦.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ៧.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ៨.ត្រូវប្រកាន់ស្តាំជានិច្ច ៩.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានម៉ត់ចត់ជានិច្ច ១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។

នៅទីបញ្ចប់សម្តេចក្រឡាហោម បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មួកសុវត្ថិភាពជានិមិត្តរូបដល់តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងកាយរឹទ្ធិកម្ពុជាជានិមិត្តរូប រួមទាំង ពិធីបង្សុកូល និងរាប់បាត្រឧទ្ទិកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ មុននឹងបញ្ចប់កម្មវិធី។

អត្តបទ ទាក់ទង
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹក
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង
នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានផ្លូវថ្នល់ បានជួបប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង ដែលមានទីតាំងស្ថិតនៅមុខវិទ្យាល័យ សុខអានត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណរការ
prev12345...5960next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក