ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩កន្លងទៅមានការកើនឡើង ស្របពេលជាមួយគ្នានឹងការចុះបញ្ជីយានយន្តមានការកើនឡើងយ៉ាងគំហុក
ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០១៩ និងដាក់ចេញទិសដៅការងារឆ្នាំ២០២០ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយ នូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០១៩ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន២៦% ប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើង១២% ប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណែកឯអ្នករបួសបានកើនឡើងចំនួន ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋលេខាធិការ បានគួសបញ្ជាក់អំពីសមិទ្ធផលសម្រេចបានរបស់ក្រសួងក្នុងនោះរួមមាន៖ បានជួសជុលថែទាំផ្លូវជង្ហុកសំបុកមាន់ បានកែលម្អកន្លែងជើងកប បានពង្រីកផ្លូវតាមទីប្រជុំជនដែលមានចរាចរណ៍មមាញឹក បានដាក់ស្លាកសញ្ញាចរាចរណ៍ ចែកមួកសុវត្ថិភាព ចំណាំងផ្លាតយានយន្ត និងបាន ពង្រឹងប្រសិទ្ធភាពនៃការជួសជុលផ្លូវស្ពាន តាមរយៈការបង្កើតកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) និងការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ។

លើសពីនេះទៀត ក្រសួងបានបំពាក់កាំមេរ៉ាត្រួតពិនិត្យចរាចរណ៍នៅតាមបណ្ដាផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៤១ លេខ៣ លេខ៣១ លេខ៣៣ លេខ២១ និងបានបង្កើតមជ្ឈមណ្ឌលបើកបរយានយន្ត ធុនធ្ងន់ដែលគិតរហូតមកទល់ពេលនេះមជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលអ្នកបើកបរបានចំនួន១០៥ នាក់ និងបានអប់រំបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិគណៈកម្មការប្រឡងបានចំនួន៥៨ផងដែរ។

ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីកំណើនមធ្យោបាយធ្វើដំណើរ ជាពិសេស ទោចក្រយានយន្ត ដោយនៅក្នុងឆ្នាំ២០១៩កន្លងទៅ ការចុះបញ្ជីទោចក្រយានយន្តបាន កើនឡើងរហូតដល់ចំនួន ៦៤០.៦២១គ្រឿង ដែលជាការកើនឡើងយ៉ាងគំហុកធៀបនឹងឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានគោរពស្នើសុំឱសានវាទពីសំណាក់សម្ដេចក្រឡាហោមដើម្បីបិទបញ្ចប់យានដ្ឋានជួសជុលកែច្នៃខុសច្បាប់ និងបានអំពាវនាវឱ្យស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ជួយចាត់វិធានការចំពោះការប្រើប្រាស់ដីចំណីផ្លូវយ៉ាងអាណាធិបតេយ្យ បង្កការលំបាកមិនត្រឹមតែគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរដ្ឋាភិបាលចំណាយទុនយ៉ាងច្រើនក្នុងការដោះ ស្រាយផលប៉ះពាល់នេះផងដែរ។

ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងរក្សាសុវត្ថិភាព និងពង្រឹងការ អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងស្ថាប័នពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការជាតិ អន្តរជាតិ វិស័យ ឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោមក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ប្ដេជ្ញាចិត្តរួបរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែល បាននិងកំពុងកើតមានឡើងសំដៅកាត់បន្ថយទាំងចំនួនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងចំនួនជន រងគ្រោះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្តបទ ទាក់ទង
កិច្ចប្រជុំពិភាក្សាជាមួយសាលាបង្រៀនបើកបរក្នុងការជួយឧបត្ថម្ភបោះពុម្ពផ្ទាំងប៉ាន់ណូអប់រំ
កិច្ចប្រជុំពិភាក្សាជាមួយសាលាបង្រៀនបើកបរក្នុងការជួយឧបត្ថម្ភបោះពុម្ពផ្ទាំងប៉ាន់ណូអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ស្ថិតក្នុងខេត្តកំពង់ធំ

នៅរសៀលថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោក ព្រំ វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធ បានជួបប្រជុំជាមួយតំណាងរបស់សាលាបង្រៀនបើកបរចំនួន៤ ស្ថិតក្នុងខេត្តកំពង់ធំ រួមមាន សាលាបង្រៀនបើកបរដៃនិម្មិត សាលាបង្រៀនបើកបរដៃធំពីរ សាលាបង្រៀនបើកបរហេងចំណាន និងសាលាបង្រៀនបើកបរអាស៊ាន ដើម្បីពិភាក្សាអំពីការជួយឧបត្ថម្ភក្នុងការបោះពុម្ពផ្ទាំងប៉ាន់ណូអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានរងការខូចខាតនាពេលកន្លងចំនួន៣ទីតាំង ដែលក្នុងមួយទីតាំងមានចំនួនពីរផ្ទាំង សរុបទាំង៣ទីតាំង មានចំនួន ៦ផ្ទាំង។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរដែនដីមានសមត្ថកិច្ចស្រុករវៀង បានសហការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្ថិតក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងខេត្តរតនគិរី
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលស្ថិតនៅក្នុង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។
prev12345...6061next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក