ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ កងកម្លាំងនគរបាល និង មន្ត្រីរាជការ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។

តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន ៣៥៨លើក បណ្តាលឱ្យស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន ៥៥៨នាក់។
មូលហេតុគ្រោះថ្នាក់ គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ១០% វ៉ាជែង ១១% បត់ ៧% ស្រវឹង ៦% កត្តាយានយន្ត ៣%។ ប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចុះចំនួន ១២លើក ស្មើ ៣% ស្លាប់កើន ២០នាក់ ស្មើ ១១% និងរបួសកើន ៥៨នាក់ ស្មើ១២%។

ប្រៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់កើនឡើងចំនួន ២៧លើកស្មើ ៨% ស្លាប់កើនចំនួន ៥៨នាក់ ស្មើ ៣៩% និងរបួសកើន ៤១នាក់ ស្មើ ៨%។ ភូមិសាស្ត្រមានអ្នកស្លាប់ច្រើន គឺ រាជធានីភ្នំពេញ (៣៤នាក់) ខេត្តព្រះសីហនុ (១៩នាក់) ខេត្តកំពង់ស្ពឺ (១៥នាក់) និងភូមិសាស្ត្រដែលមានកំណើនអ្នកស្លាប់ និងរបួស មាន ១០រាជធានី ខេត្តគឺ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តក្រចេះ និង ខេត្តឧត្តរមានជ័យ។

សម្តេចបានកោតសរសើរចំពោះមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយ៉ាងសកម្មក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការអប់រំផ្សព្វផ្សាយច្បាប់ ការកសាងនិងការកែលម្អផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដើម្បីជំរុញទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសំដៅរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សម្តេចក៏បានប្រកាសកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានដាក់ចេញនូវវិធានការសំខាន់ៗបន្ទាប់ចំនួន ៧ចំណុច មានដូចជា៖
១.លើកកម្ពស់ប្រសិទ្ធិភាពដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្លាំងក្លានៅទូទាំងប្រទេស
២. ពង្រឹងវិធានការរឹតបន្តឹងច្បាប់ឱ្យបានម៉ឺងម៉ាត់ ដាច់ខាត ត្រឹមត្រូវ ស្មើភាព មិនរើសអើង និងជាប់ជាប្រចាំ ចំពោះអំពើល្មើស
៣. ដឹកនាំបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ស៊ីជម្រៅដល់គ្រប់គោលដៅ ឱ្យបានជ្រួតជ្រាបអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
៤. ពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមមានការកសាង ជួសជុលផ្លូវ ស្ពាន កែសម្រួលប្រព័ន្ធផ្លូវថ្នល់និងទិសចរាចរណ៍ ការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ ការបង្កើតចំណតសាធារណៈ ការបំពាក់បរិក្ខារផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់
៥. បង្កើនការគ្រប់គ្រងទ្រូងផ្លូវ ចំណីផ្លូវ និងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ នៅតាមតំបន់ទីប្រជុំជន សាលារៀន រោងចក្រ និងចំណត
៦. ជំរុញការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោក
៧. ចាត់តាំងចុះត្រួតពិនិត្យការអនុវត្តផែនការ និងទិសដៅការងាររបស់ គ.ស.ច.គ នៅរាជធានី ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងត្រូវបើកបរប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យនៅគ្រប់កាលៈទេសៈ។

អត្តបទ ទាក់ទង
សិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
  នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក TOKIOKA Toshikazu លេខាទូតទី១ តំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោក Sugano Yuichi ប្រធានានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។
សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៣ (The 3rd Global Ministerial Conference on Road Safety)
សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៣ (The 3rd Global Ministerial Conference on Road Safety)
  នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Waterfront Hotel ទីក្រុង Stockholm ប្រទេសស៊ុយអែត លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន​ ឯកឧត្ដម​ យុន​ ឈុន្នី​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ តែ​ គុយស៊ាង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ ជា​ សុជាតិ​ អគ្គនាយករងភស្តុភាកម្ម​
កិច្ចប្រជុំ High Level Meeting on Road Safety
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Grand Hotel នៅទីក្រុង Stockholm ប្រទេសស៊ុយអែត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រតិភូប្រទេសកម្ពុជា បានអមដំណើរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមក្នុងកិច្ចប្រជុំ Hight Level Meeting on Road
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
  នៅរសៀល ថ្ងៃទី៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំកិច្ចប្រជុំស្តីពី លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងមានចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិការរបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សរុបចំនួន ១៥រូប។
prev12345...5758next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក