ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរដែនដីមានសមត្ថកិច្ចស្រុករវៀង បានសហការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្ថិតក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
យុទ្ធនាការនេះ ទទួលបានការចូលរួមជាអធិបភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ និងមានការចូលរួមអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោក ហោ គឹមឡុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
យុទ្ធនាការនេះ មានការចូលរួមពីកងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៦០នាក់។
មានមតិសំណេះសំណាលក្នុងអង្គពិធី លោកជំទាវរដ្ឋលេខាធិការបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាជាឃាតកលាក់មុខដោយបានឆក់យកអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជារៀងរាល់ថ្ងៃ ដែលជាមធ្យម គឺមានអ្នកស្លាប់ចំនួន ៥នាក់ក្នុងមួយថ្ងៃ។
លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងយកអ្វីដែលបានចេះដឹងទៅអប់រំបន្តដល់បងប្អូន ញាតិមិត្តរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។
លោកជំទាវ ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំស្ថាបនាផ្លូវខ្វាត់ខ្វែងក្នុងខេត្តរបស់ខ្លួនបានយ៉ាងល្អ បង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅទីជិតឆ្ងាយបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ថា ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលនេះ មានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពនៅគ្រប់ពេលធ្វើដំណើរ មិនថាទៅទីជិត ឬឆ្ងាយឡើយ ការពារការប៉ះទង្គិចផ្នែកក្បាល និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។
នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំអំពីកម្មវិធី Cambodia Driving Rules ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកព្រមទាំងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួន និងកម្មវិធីថែទាំផ្លូវ (Road Care) ដែលជាកម្មវិធីអាចឱ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍ពីបញ្ហាផ្លូវថ្នល់មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការជួសជុល និងថែទាំ។ នៅក្នុងយុទ្ធនាការនេះ មានការបង្ហាត់បង្ហាញពីរបៀបនៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងចែកជូននូវ មួកសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកចូលរួមទាំងអស់។
នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ កូវីដ -១៩ តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ កូវីដ -១៩ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖

https://www.facebook.com/permalink.php?story_fbid=2176528792493255&id=318609338285219&__tn__=K-R

 
អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.   នៅថ្ងៃ ព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាតំណាង ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងខេត្តព្រៃវែង ដែលរៀបចំឡើងដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សិក្ខាសាលាបណ្តុះបណ្តាលរបស់គម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងការកែលម្អប្រព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សិក្ខាសាលាបណ្តុះបណ្តាលរបស់គម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងការកែលម្អប្រព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក   នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម សេន ស៊ីហ៊ត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពតាមរយៈវីដេអូ conference ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងការកែលម្អប្រព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តតាកែវ និងខេត្តព្រះសីហនុ។ សិក្ខាកាមដែលត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពនេះ រួមមាន៖ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីជំនាញ
កិច្ចប្រជុំពិភាក្សាបន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល ៨ តុលា ២០២០
កិច្ចប្រជុំពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមក្នុងកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល
កិច្ចប្រជុំពិភាក្សាបន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល (ត)
កិច្ចប្រជុំពិភាក្សាបន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក   នៅរសៀល ថ្ងៃអង្គារ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមក្នុងកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល
prev12345...7071next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក