ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងសាធារណការ នឹងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសសម្របសម្រួល រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ស្ថិតក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តំណាងស្ថាប័នរាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះរួមមាន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គស្នងការនគរបាលជាតិ ។ ដោយឡែកអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះរួមមាន សាខាកាកបាទក្រហមរាជធានីភ្នំពេញ អង្គការបង្ការបួសអាស៊ី (AIP Foundation) វិទ្យាស្ថានដើម្បីសុវត្ថិភាពចរាចរណ៍ អង្គការCRY សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ វិទ្យាស្ថានកសិកម្មព្រែកលា ក្រុមហ៊ុនដឹកជញ្ជូនGiant Ibis ក្រុមហ៊ុនរ៉ូយ៉ាល់លីម៉ូស៊ីន ក្រុមហ៊ុនធានារ៉ាប់រងManulife Cambodia, ក្រុមហ៊ុនRinco Trading Co., Ltd, ក្រុមហ៊ុនGrab Cambodia និងស្ថានីយវិទ្យុ FM ១០២។
កិច្ចប្រជុំនាពេលនេះ មានគោលបំណងបង្កើតឱ្យមានយន្តការក្នុងការសម្របសម្រួលកិច្ចសន្ទនាជាទៀងទាត់ រវាងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីជំរុញឱ្យវិស័យសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង រួមទាំងការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ព្រមទាំងរាយការណ៍អំពីសកម្មភាពការងារដែលអង្គការស៊ីវិល វិស័យឯកជន បានរួមចំណែកក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២០២ និងទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងត្រីមាសបន្ទាប់។ កិច្ចប្រជុំនេះក៏ជាវេទិកាសម្រាប់លើកឡើងអំពីបញ្ហាប្រឈម និងវិធានការគាំទ្រចាំបាច់នានា របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការសង្គមស៊ីវិល វិស័យឯកជនសំដៅពិនិត្យលើលទ្ធភាពដើម្បីអនុវត្តរួមគ្នា សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើន។

សម្រាប់ព័ត៌មានបន្ថែម៖

https://www.facebook.com/318609338285219/photos/pcb.2183569898455811/2183569518455849/?type=3&theater

 
អត្តបទ ទាក់ទង
កិច្ចប្រជុំពិភាក្សា រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងផលិតករផលិតវីដេអូស្ពតអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំពិភាក្សា រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងផលិតករផលិតវីដេអូស្ពតអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
———————————— នៅរសៀល ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារការត្រួតពិនិត្យការរៀបចំថតវីដេអូអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ
កិច្ចប្រជុំពិភាក្សាការងារ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា
កិច្ចប្រជុំពិភាក្សាការងារ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា
...................................................... នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានាពេលកន្លងមក និងពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមលើការងារសុវត្ថិភាពចរណ៍ផ្លូវគោកនៅកម្ពុជា ។
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.

នៅថ្ងៃ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានធ្វើជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងខេត្តប៉ៃលិន
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
  នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង និង ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង
prev12345...6869next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក