ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត កងកម្លាំងនគរបាល និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សរុបចំនួន ១៧០នាក់។
តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្តាលឱ្យស្លាប់ចំនួន ៨៦១នាក់ និងរបួសចំនួន ២.៤៤៩នាក់ (របួសធ្ងន់ ១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ(១៤៦នាក់) ខេត្តកំពង់ធំ(៦០នាក់) និងខេត្តកណ្តាល(៥៩នាក់)។ មូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពី បើកបរលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ ២៣% មិនប្រកាន់ស្តាំ ១៤% វ៉ាជែង ១០% បត់ ១០% ស្រវឹង ៦% កត្តាយានយន្ត ៤% និងងងុយ ១%។
ប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន ៥៥២លើក ស្មើ ២៥% ស្លាប់ថយចំនួន ១៧២នាក់ ស្មើ១៧% និងរបួសថយ ៧៧៨នាក់ ស្មើ ២៤%។ អ្នកស្លាប់ភាគច្រើន គឺជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពិសេសគឺនៅពេលយប់។

ដើម្បីអនុវត្តឱ្យបានសម្រេចតាមទិសដៅការងារ គ.ស.ច.គ. បានដាក់ចេញនូវទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ដូចខាងក្រោម៖
១-បន្តជំរុញយ៉ាងសកម្មអនុវត្តផែនការសកម្មភាពលេខ០០៣/២០ គ.ស.ច.គ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តភាព និងប្រសិទ្ធភាព ប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត ត្រឹមត្រូវ ស្មើភាព និងមិនរើសអើង។
២-ជំរុញការផ្សព្វផ្សាយថែមទៀតឱ្យបានទូលំទូលាយនូវអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
៣-បន្តការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង ក្នុងការបង្ការ និងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
៤-បន្តតាមដាន និងជំរុញការបំពេញ ក្នុងការវាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និងដើម្បីបញ្ចប់ការរៀបចំផែការសកម្មភាពជាតិឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការងារកសាងប្រព័ន្ធប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍។
៥-បន្តពង្រឹងយន្តការដឹកនាំបញ្ជា និងលើកកម្ពស់សមត្ថភាពជំនាញដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងអប់រំណែនាំវិន័យ សីលធម៌ ឥរិយាបថ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ការខុសឆ្គងរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។
៦-ណែនាំនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃតាមស្ថានភាពជាក់ស្តែង ដើម្បីកែសម្រួលគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗ ក៏ដូចជាក្នុងភូមិសាស្រ្តរាជធានី-ខេត្ត។
៧-បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។
សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនារយៈពេល៦ខែកន្លងមកនេះ ជាពិសេសរយៈពេល២ខែចុងក្រោយនៃការរឹតបន្តឹងការអនុវត្តច្បាប់។
សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធ្វើការងារយ៉ាងសកម្ម និងមានកិច្ចសហការល្អដើម្បីបំពេញបេសកកម្មរួមគ្នាគឺការការបម្រើជាតិ និងប្រជាពលរដ្ឋ។
សម្ដេចបានមានប្រសាន៍ថា នៅពេលដែលដាក់ចេញនូវគោលការណ៍កំណត់យកឆ្នាំ២០២០ ជាឆ្នាំអនុវត្តច្បាប់ មានមតិប្រតិកម្មគាំទ្រផង និងមិនគាំទ្រផង ប៉ុន្តែសម្ដេចបានចាត់ទុកមតិយោបល់ទាំងពីរនេះ ថារឿងធម្មតានៅសង្គមប្រជាធិបតេយ្យ ដែលមានសម្លេងចម្រុះ និងការយល់ឃើញផ្សេងៗគ្នា។ ជាក់ស្ដែងមានការលើកឡើងថាប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារបញ្ហាកូវីដ១៩ ហើយថាការដែលយកច្បាប់ចរាចរណ៍មកអនុវត្តនេះ គឺជាការសង្កត់ពីលើភាពលំបាករបស់ពលរដ្ឋ ឬថាជាការធ្វើដើម្បីឱ្យនគរបាល ឬកម្លាំងអនុវត្តច្បាប់ប្រមូលលុយកាក់ជាដើម។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាកូវីដនេះ រាជរដ្ឋាភិបាលមិនទាន់ឱ្យពលរដ្ឋណាម្នាក់ស្លាប់នៅឡើយទេ ប៉ុន្តែបញ្ហាចរាចរណ៍វាបានបង្កឱ្យពលរដ្ឋស្លាប់យើង និងរងរបួសរៀងរាល់ថ្ងៃ។
សម្ដេចបានមានប្រសាសន៍ថាការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងមិនអាចដកថយឡើយ ពីព្រោះនេះជាវិធីតែមួយគត់ដើម្បីកែប្រែឥរិយាបទអ្នកបើកបរដែលមិនគោរពច្បាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ អ្នកស្លាប់ និងរងរបួស។ សម្ដេចបានបន្ថែមថា«ជាគោលដៅរបស់យើងគឺខិតខំធ្វើម៉េចអប់រំសង្គមរបស់យើងឱ្យអ្នកទាំងអស់គ្នាគោរពច្បាប់ជារួម និងដោយឡែកគឺច្បាប់ចរាចរណ៍ ទើបយើងអាចរួមចំណែកកសាងសង្គមយើងឱ្យមានភាពស៊ីវិល័យបាន»។
មុននឹងបញ្ចប់សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងអ្នកអនុវត្តច្បាប់ ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមគាំទ្រ និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងរងបួសដោយ រួមចំណែកធ្វើឱ្យសង្គមជាតិយើងឈានឆ្ពោះទៅរកភាពស៊ីវិល័យ ៕

សម្រាប់ព័ត៌មានបន្ថែម៖

https://www.facebook.com/permalink.php?story_fbid=2188711204608347&id=318609338285219&__tn__=K-R

 
អត្តបទ ទាក់ទង
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ នៅថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពី សិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ
កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន៣ ដែលប្រតិភូកម្មទៅឱ្យ រដ្ឋបាលរាជធានី-ខេត្ត
កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន៣ ដែលប្រតិភូកម្មទៅឱ្យ រដ្ឋបាលរាជធានី-ខេត្ត. នៅថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានជំនួបពិភាក្សាការងារមួយ រវាងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព ក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អមដំណើរដោយ ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
prev12345...6465next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក