ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន

ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម រៀបចំឡើងដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន​បានរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមអមដំណើរដោយ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឌុយ ច័ន្ទដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងលោកឧត្តមសេនីយ៍ទោ ឡុង ធូរ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការនគរបាលជាតិ។
សិក្ខាកាមជាបុគ្គលិកក្រុមហ៊ុនឯកជនចំនួន ៤៤នាក់ មកពីក្រុមហ៊ុនចំនួន ២២ បានចូលរួមវគ្គក្នុងបណ្តុះបណ្តាលនាពេលនេះ។
ការៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ក្រុមហ៊ុនឯកជនទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងដើម្បីចែករំលែកចំណេះដឹងដល់ក្រុមហ៊ុនទាំងនោះ មានសមត្ថភាពអប់រំ និងផ្សព្វផ្សាយបន្តដល់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលគោលការណ៍ណែនាំ និងឯកភាពពី ឯកឧត្តមទេសរដ្ឋមន្ត្រី នាយកដ្ឋានចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនឯកជននៅទូទាំងប្រទេស ហើយនិងបន្តបណ្តុះបណ្តាលរហូតគ្រប់ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី។

សម្រាប់ព័ត៌មានបន្ថែម៖

https://www.facebook.com/768454643314547/photos/pcb.1608434569316546/1608433612649975/?type=3&theater

 
អត្តបទ ទាក់ទង
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ នៅថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃវីដេអូអប់រំផ្សព្វផ្សាយស្តីពី សិទ្ធិអាទិភាពក្នុងការបើកបរនៅត្រង់ផ្លូវប្រសព្វ
កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន៣ ដែលប្រតិភូកម្មទៅឱ្យ រដ្ឋបាលរាជធានី-ខេត្ត
កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន៣ ដែលប្រតិភូកម្មទៅឱ្យ រដ្ឋបាលរាជធានី-ខេត្ត. នៅថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយប្រកាសចំនួន
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាក្នុងការរៀបចំផលិតស្ពតវីដេអូអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានជំនួបពិភាក្សាការងារមួយ រវាងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព
សិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព ក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អមដំណើរដោយ ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
prev12345...6465next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក