កិច្ចប្រជុំ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក "PROJECT FOR THE IMPROVEMENT OF ROAD TRAFFIC SAFETY ON TRUNK ROADS" ជាមួយតំណាងអង្គការ JICA
............................................
នៅរសៀល ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំតាមរយៈ Video Conference ជាមួយតំណាងអង្គការ JICA អំពីគម្រោង PROJECT FOR THE IMPROVEMENT OF ROAD TRAFFIC SAFETY ON TRUNK ROADS (នៅផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ក្រុងប៉ោយប៉ែត) ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ លោកអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្រ្តីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា សរុបចំនួន ១៣នាក់។
គម្រោងនេះស្ថិតក្នុងកម្មវិធី ODA ដែលមានរយៈពេល ៣ឆ្នាំ ៣ខែ (២០២០-២០២៣) ហើយនឹងត្រូវចាប់ផ្តើមឡើងនៅខែមករា ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖
https://www.facebook.com/768454643314547/photos/pcb.1647425368750799/1647425255417477/?type=3&theater