ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
.............................................................................

នៅថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងឯកឧត្តម សាន់ យូ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

អមដំណើរគណៈអធិបតីចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ រួមមាន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំនិងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សមាជិក សមាជិកនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត មេភូមិ ចៅសង្កាត់ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមខេត្ត យុវជន ស.ស.យ.ក.ខេត្ត យុវជនស្រឡាញ់សន្តិភាព ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ សរុបប្រមាណជាង ១០០នាក់។

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងរយៈពេលពេល ១ឆមាស ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២១លើក បណ្តាលឱ្យមានអ្នកស្លាប់ ០៨នាក់ របួសធ្ងន់ ១៩នាក់ និងរបួសស្រាល ១១នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួនគ្រោះថ្នាក់ ថយ ៣១លើក អ្នកស្លាប់ ថយ ១៦នាក់ របួសធ្ងន់ ថយ ៣៤នាក់ និងរបួសស្រាល ថយ ៤៥នាក់។ គ្រោះថ្នាក់ភាគច្រើនកើនមានឡើងលើផ្លូវជាតិលេខ៥ (១០លើក) ផ្លូវក្រាលកៅស៊ូក្នុងខេត្ត (០៣លើក) និងផ្លូវលំ (០២លើក)។ ជាទិសដៅ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានដាក់ចេញនូវផែនការ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុងស្រុកទាំង៨ ក្នុងខេត្ត ជូនដល់គ្រប់មូលដ្ឋាន សិស្សានុសិស្សតាមវិទ្យាល័យ និងបងប្អូនប្រជាពលរដ្ឋតាមសហគមន៍ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមគោលដៅសំខាន់ៗ បន្តត្រួតពិនិត្យសាខាសាលាបង្រៀនបើកបរយានយន្ត ជម្រុញអនុវត្តការងារប្រឡងប្រណាំងក្រោមប្រធានបទ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបន្តផ្សព្វផ្សាយកម្មវិធីស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈវិទ្យុ FM៩២.៣០MHz នៅរៀងរាល់ថ្ងៃសុក្រ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ ដែលជាការងារអភិវឌ្ឍន៍ចម្បង ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានចំនួនខ្ពស់ ដែលបញ្ហានេះគឺចាំបាច់ចំពោះមុខត្រូវតែរួមគ្នាដោះស្រាយ ព្រោះបញ្ហានេះមិនមែនជាភារកិច្ចផ្តាច់មុខរបស់ក្រសួង ឬស្ថាប័នណាមួយនោះទេ។

មានប្រសាសន៍ក្នុងអង្គពិធី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានសម្តែងនូវក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកមិនពាក់មួកសុវត្ថិភាពនៅពេលមានគ្រោះថ្នាក់នៅតែមានចំនួនច្រើន។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោកជំទាវ បានថ្លែងការកោតសរសើរ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានចូលរួមទប់ស្កាត់ និងកាត់បន្ថយ ចំនួនគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមកគួរឱ្យកត់សម្គាល់។

លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសយុវជន ដែលជាជនគំរូ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនៃការចូលរួមក្នុងការអប់រំផ្សព្វផ្សាយរបស់បងប្អូន ក៏អាចចាត់ទុកថាជាការកសាងនូវបុណ្យកុសលដ៏ថ្លៃថ្លា ក្នុងការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងផងដែរ។

បន្ទាប់ពីមតិសំណេះសំណាលរបស់គណៈអធិបតី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញ និងណែនាំអំពីកម្មវិធីអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួនបាន ហើយនិង កម្មវិធីថែទាំផ្លូវ (Road care mobile app) ដែលជាកម្មវិធីសម្រាប់រាយការណ៍អំពីផ្លូវមានជង្ហុកសំបុកមាន់ ជូនដល់អ្នកចូលរួមទាំងអស់ផងដែរ។

សម្ភារៈ និងឯកសារដែលបានចែកជូនអ្នកចូលរួម រួមមាន មួកសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តបណ្ណជំនួយស្មារតី (គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ) ខិត្តបណ្ណព័ត៌មានស្តីពីប្រព័ន្ធស្វ័យប្រវត្តិកម្ម ខិត្តបណ្ណស្តីពីកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ខិត្តបណ្ណសីលធម៌១០ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមានូវកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចាប់អនុត្តការរឹតបន្តឹងការអនុវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក។

នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖

https://www.facebook.com/768454643314547/photos/pcb.1651041921722477/1651041085055894/?type=3&theater

 
អត្តបទ ទាក់ទង
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ស្តីពីការពិនិត្យលើពង្រាងរបាយការណ៍វាយតម្លៃសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ស្តីពីការពិនិត្យលើពង្រាងរបាយការណ៍វាយតម្លៃសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និង លទ្ធផលបឋមនៃការវាយតម្លៃផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក .................................................................................. នៅថ្ងៃពុធ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យពង្រាងរបាយការណ៍វាយតម្លៃសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និងលទ្ធផលបឋមនៃការវាយតម្លៃផែនការ
កិច្ចប្រជុំវាយតម្លៃលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និងការរៀបចំផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០ ........................................................................................................... នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមក្នុងប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីពិនិត្យ និងពិភាក្សាលើការវាយតម្លៃលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០១១-២០២០) និងការរៀបចំផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កិច្ចប្រជុំនេះ ដឹកនាំដោយ
ជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងអង្គការមូលនិធិបង្ការរបួសអាស៊ី
ជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ............................................................................. នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ
កិច្ចប្រជុំពិភាក្សា រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងផលិតករផលិតវីដេអូស្ពតអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំពិភាក្សា រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងផលិតករផលិតវីដេអូស្ពតអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
———————————— នៅរសៀល ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារការត្រួតពិនិត្យការរៀបចំថតវីដេអូអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក