ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
មតិ​ផ្សេងគ្នា​ជុំវិញ​សេចក្តី​ព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី

ភ្នំពេញ​ ៖ ​ដោយសារតែ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើប​មានការ​ទន្ទឹម​រង់ចាំ​ដ៏​ទទូច​ពី​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ​និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ឲ្យ​មានការ​អនុម័ត​ និង​ដាក់​ឲ្យ​អនុវត្តន៍​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​រំពឹង​និង​សង្ឃឹម​ថាបើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​អនុវត្តន៍​មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នោះ​នឹង​រួមចំណែក​កាត់បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ស្ថិត​នៅក្នុង​​កម្រិត​មួយ​ទាប​បំផុត។

ពាក់ព័ន្ធ​នឹង​សេចក្តីព្រៀងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ទើបបាន​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៥​ ខែ​សីហា ​ឆ្នាំ​២០១៤​កន្លង​មក​នេះ លោកស្រី​ម៉ែន ច័ន្ទ​សុ​កុល ប្រធាន​ផ្នែក​ទំនាក់ទំនង​ជាតិ ​និង​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​មាន ប្រសាសន៍ថា បច្ចុប្បន្ន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​យើង​កំពុងតែ​រង់ចាំ​ការ​បញ្ជូន​ពី​គណៈរដ្ឋមន្ត្រី​ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ​និង​អនុម័ត​តែប៉ុណ្ណោះ។ ដោយឡែក​ទាក់ទង​នឹង​ការគោរព​ច្បាប់​នេះ​វិញ​ដែរ លោកស្រី​បាន​បន្តថា ច្បាប់​តាក់តែង​ឡើង​ដើម្បី​ឲ្យ​មនុស្ស​គោរព តែ​សំខាន់​គឺ​ការអនុវត្ត យើង​អាច​អនុវត្តបាន​ទាំងអស់គ្នា​ដែរឬទេ ហើយ​ការអនុវត្តន៍​ និង​ការផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​នោះ​តើ​បាន​ដល់​​កម្រិត​ណា​?​ បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​ឃើញ​ថា ប្រទេសជិតខាង​យើង​គេ​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង ប៉ុន្តែ​ការដែល​កម្ពុជា​តាក់តែង​ និង​កែប្រែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ពោល​គឺ​ផ្អែក​ទៅលើ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ផងដែរ មិនមែន​ចេះតែធ្វើ​ច្បាប់​ទៅតាម​ប្រទេស​របស់គេ​នោះទេ។ ឧទាហរណ៍​ដូចជា​ការផាកពិន័យ​លើ​ការ​មិន​ពាក់មួក​សុវត្ថិភាព​ចរាចរណ៍​ច្បាប់​ថ្មី​នេះ​គឺ​មាន​ការ​ផាកពិន័យ​គុណ​នឹង​៥​ដង​បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៥​ដុល្លារ តែ​បើ​ធៀប​នឹង​ប្រទេសជិតខាង​គេ​ធ្វើការ​ផាកពិន័យ​ប្រមាណ​១៥​ដុល្លារ​ឯណោះ។ លោកស្រី​ម៉ែន ច័ន្ទ​សុ​កុល បានបង្ហាញ​សុទិដ្ឋិនិយម​ថា បើសិនជា​យើង​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​គឺ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពិតជា​អាច​កាត់បន្ថយ​បាន។ តាមរយៈ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ កម្ពុជា​អាច​នឹង​យកមក អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង សំដៅ​រួម​ចំណែក​ក្នុង​ការ​សម្រេច​តាម​ផែនការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​ឆ្នាំ​២០១១-២០២០ កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ឲ្យ​បាន​៥០% ដែល​បច្ចុប្បន្ន​ចំនួន​អ្នក​ស្លាប់​មាន​១៩៥០​នាក់​ដូច្នេះ​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ក្នុង​ឆ្នាំ​២០២០​យើង​ត្រូវតែ​កាត់បន្ថយ​ឲ្យ​បាន​៥០%។ ប៉ុន្តែ​ប្រសិនបើ​យើង​មិនអាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទេ​នោះ​ចំនួន​អ្នកស្លាប់​នឹងមាន​ការកើនឡើង​តាម​ការ​ព្យាករណ៍​ទុកជាមុន​ឃើញ​ថា​នៅក្នុង​ឆ្នាំ​២០២០​អាច​កើនឡើង​ក្នុង​មួយឆ្នាំ​អ្នករងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អាចមាន​ចំនួន​រហូតដល់​៣០០០​នាក់។

ទន្ទឹម​នឹង​គ្នា​នេះ​លោកស្រី​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ត្រូវ​គោរព​ច្បាប់​ទាំង​អស់​គ្នា កុំ​ចាំ​ទាល់តែ​ថា​មាន​ប៉ូលិស​ទើប​គោរព​ច្បាប់ ពោល​គឺ​ការ​គោរព​ច្បាប់​ត្រូវតែ​កើតឡើង​ចេញពី​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង។

លោក​វរសេនីយ៍ទោ ចេ​វ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ច្បាប់​ចរាចរណ៍​យើង​ពីមុន​មាន​ហើយ គ្រាន់តែ​យើង​ធ្វើ​វិសោធនកម្ម​កែសម្រួល​នៅ​ចំណុច​ខ្លះ​ដើម្បី​ឲ្យ​ស្រប​ទៅនឹង​បរិបទ​នៃ​ការអភិវឌ្ឍន៍​កម្ពុជា​តែប៉ុណ្ណោះ។ រីឯ​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​បច្ចុប្បន្ន​គ្រាន់តែ​អនុម័ត​ពី​ការ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី យើង​មិនទាន់បាន​យកមកអនុវត្ត​ឬ​ប្រើប្រាស់​នៅឡើយ​ទេ​ព្រោះ​ត្រូវ​រង់ចាំ​ការអនុម័ត​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះករុណា​ព្រះមហាក្សត្រ។

ប៉ុន្តែ​បើសិន​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​និង​យកមកអនុវត្ត​មាន​សុវត្ថិភាព​លោក​វរសេនីយ៍ទោ មាន​សុទិដ្ឋិនិយម​ថា ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ ការប្រតិបត្តិ​ច្បាប់​គឺ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បើ​គាត់​ចូលរួម​ប្រតិបត្តិ​គោរព​ច្បាប់​ទាំងអស់គ្នា​នោះ​គឺ​ល្អប្រសើរ​ណាស់​។​ព្រោះ​ប្រទេស​ដទៃ​ទៀត​ក៏​ដូចគ្នា​ដែរ គេ​គោរព​ច្បាប់​ណាស់​ដើម្បី​ការពារ​អាយុជីវិត​របស់​គេ ដើម្បី​ចូលរួម​ក្នុងសង្គម​មួយ​ដែលមាន​របៀបរៀបរយ​មាន​ច្បាប់​ទាំង​អស់​គ្នា។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ក្តី​កង្វល់​មួយ​ដែល​យើង​ឃើញ​ស្ទើរតែ​រាល់ថ្ងៃ ក្នុង​ប្រទេស​កម្ពុជា​ជាង​៥​នាក់​ជា​រៀងរាល់ថ្ងៃ​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​មហន្តរាយ​មួយ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​យើង។ បើ​សិន​ច្បាប់​ថ្មី​យើង​បាន​អនុវត្តន៍​ហើយ​មានការ​ចូលរួម​គោរព​ប្រតិបត្តិ​ពី​អ្នកប្រើប្រាស់​ផ្លូវ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ខ្ញុំ​ជឿ​ថា យើង​នឹង​អាច​កាត់បន្ថយ​បាន យើង​នឹង​អាច​ព្យាបាល​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ស្រី តាំង​ដា​រ៉ា ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​មាន​មតិ​លើក​ឡើង​ថា ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ អាច​ការពារ​ក្បាល​បាន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ត្រូវ​ក្បាល។ រីឯ​ការ​គោរព​និង​អនុវត្ត​ច្បាប់​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ដែល​ធ្វើ​ច្បាប់​គាត់​ជា​អ្នក​គោរព​ឲ្យ​បាន​តឹងរ៉ឹង​ជាមុន​សិន​នោះ​ប្រជាពលរដ្ឋ​នឹង​មើល​ឃើញ​ពី​គំរូ រួច​នឹង​អនុវត្ត​តាម​ ចុះ​បើ​គាត់​ជា​អ្នក​អនុម័ត​ច្បាប់​តែ​បែរជា​មិន​គោរព​ច្បាប់ សួរ​ថា​តើ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​យ៉ាង​ដូចម្តេច​?

លោកស្រី​មាន​សំណូមពរ​ចង់​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​ចរាចរណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ល្អ​ដូចជា ការ​បំពាក់​កាមេរ៉ា​ចរាចរណ៍ តាម​ដង​ផ្លូវ​ដែល​អាច​កំណត់​ និង​មើល​ឃើញ​ថា ​អ្នកប្រើប្រាស់​ផ្លូវ អ្នកបើកបរ អ្នក​ជិះ​ទោចក្រយានយន្ត ជិះ​ហួស​ភ្លើង​សញ្ញា​ចរាចរណ៍ ក្នុង​ករណី​នេះ​គាត់​បាន​ធ្វើ​ល្មើស​នឹង​ច្បាប់ ដូច្នេះ​ត្រូវ​មាន​ការ​ផាក​ពិន័យ​​ តាម​មធ្យោបាយ​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ឧទាហរណ៍​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​រដ្ឋាភិបាល​របស់​ប្រទេស​នោះគេ​បាន​កំណត់​និង​ធ្វើការ​ផាកពិន័យ​តាមរយៈ​ការ​កាត់​ប្រាក់​បៀរ​វត្ស​របស់​បុគ្គល​ដែល​បាន​ល្មើសច្បាប់ តាម​គណនេយ្យ​ធនាគារ នៅ​ពេល​ល្មើស​ច្បាប់​ម្តង​កាត់​ប្រាក់បៀវត្សរ៍​ម្តង ហើយ​បើ​គាត់​នៅតែ​ល្មើសច្បាប់​កាន់តែ​ច្រើន​ដងនោះ​ប្រាក់ខែ​គាត់​កាន់តែ​តិច​ទៅៗ ហេតុនេះ​ហើយ​ចង់​ឬ​មិន​ចង់​ក៏​គាត់​ត្រូវតែ​ខិតខំ​គោរព​ច្បាប់​ឲ្យ​បាន។ បើ​សិន​ជា​មិន​មាន​ការ​ផាក​ពិន័យ​បែបនេះ​ទេ នោះ​គាត់​នឹង​នៅតែ​ប្រព្រឹត្ត​សកម្មភាព​របស់​គាត់​ដដែលៗ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ចរាចរណ៍​សង្គម​នៅតែ​គ្មាន​សណ្ដាប់ធ្នាប់។

នា​ពេល​បច្ចុប្បន្ន​មហន្តរាយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កំពុងតែ​បង្ក​ជា​ផលវិបាក​ទ្វេ​ឡើង​ដល់​សង្គមជាតិ​កម្ពុជា​ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ជាច្រើន​ពាន់​នាក់​ជា​រៀងរាល់​ឆ្នាំ​។ មហន្តរាយ​នេះ​បាន​បន្សល់ទុក​នូវ កុមារ​កំព្រា ជនពិការ ស្ត្រី​មេម៉ាយ ភាព​ទុរគត និង​គ្រួសារ​ក្រីក្រ ជាដើម។ យោង​តាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​អ្នក​ស្លាប់​សរុប ១៩៥០​នាក់ (៦១% ជា​អ្នក​ធ្វើដំណើរ​តាម​ម៉ូតូ​)​។ ដោយឡែក​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ ពិសេស​ក្នុងចំណោម​អ្នក​រួមដំណើរ និង​កុមារ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ ដោយសារ​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន​មិនបាន​កំណត់​។ ជារឿយៗ​មាន​អ្នក​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​បាន​ស្លាប់៕
ប្រភពៈ kpt-news

ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក