ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សុន្ទរកថាលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធី
សុន្ទរកថាលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការចងក្រង និងអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍តាមក្រសួង/ស្ថាប័ន ថ្ងៃនេះ ខ្ញុំមានកិត្ដិយសដ៏ខ្ពង់ខ្ពស់ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដោយ បានចូលរួមជំនួសមុខឲ្យឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុង “សិក្ខាសាលាស្តីពីការចង ក្រង និងការអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍តាមក្រសួង/ស្ថាប័ន” ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយសហព័ន្ធយុវជនកម្ពុជា ក្រោមការជួយឧបត្ថម្ភរបស់អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមយ៉ាងអធិកអធមក្នុងពិធីនាពេលនេះ។ ខ្ញុំសូមកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងអគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ. និងសហភាពសហព័ន្ធយុវជន កម្ពុជា ដែលបានសហការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក ក្រោមកិច្ចសហការយ៉ាងកក់ក្តៅពីដៃគូរអភិវឌ្ឍន៏ជាតិ និងអន្តរជាតិនានា ក្នុងការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ជូនដល់សង្គមកម្ពុជាទាំងមូល ដោយបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី កត្តាហានីភ័យលើការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅតាមបណ្តាក្រសួង/ស្ថាប័នរដ្ឋាភិបាល ដែលបានដំណើរការអស់រយៈពេលបី(០៣)ខែគឺពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ហើយបានបន្តរៀបចំនៅក្រសួង/ស្ថាប័នចំនួន ៥ទៀតនៅក្នុងឆ្នាំ២០១៤នេះ។ ថ្ងៃនេះ ផ្អែកលើលទ្ធផលនៃការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដែលបានរៀបចំកាលពីឆ្នាំទៅ និងពេលថ្មីៗនេះ ព្រមទំាងកិច្ចប្រជុំពិភាក្សាស្តីពីការចងក្រង និងការអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍ នៅតាមក្រសួង/ស្ថាប័ននៅកំរិតថ្នាក់ប្រធានសហភាពព័ន្ធយុវជនតាមក្រសួង/ស្ថាប័នទំាង៣១មកដែលនៅក្នុងកិច្ចប្រជុំ បានលើកយកមកពិភាក្សា ដើម្បីរិះរកនូវចំណុចខ្លាំងដែលជាយុទ្ធសាស្រ្តក្នុងការទប់ស្កាត់កត្តាហានីភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅតាមក្រសួង/ស្ថាប័ន។ជាលទ្ធផលនៃកិច្ចប្រជុំ គឺបានសម្រេចឲ្យគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរាចរណ៍ដាក់លិខិតស្នើសុំទៅសហភាពសហព័ន្ធយុវជនកម្ពុជា និងតាមក្រសួង /ស្ថាប័ន ឲ្យពង្រឹង និងអំពាវនាវដល់មន្រ្តីរាជការ សូមឲ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយការអំពាវនាវនេះ ក៏អាចធ្វើនៅក្នុងក្រសួងនិមួយៗដោយសាម៉ីក្រសួង/ស្ថាប័ន។ នៅក្នុងសិក្ខាសាលាដែលនឹងចាប់ផ្តើមនាពេលបន្តិចទៀតនេះ ខ្ញុំសូមស្នើសុំឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទំាងសមាជិកសមាជិកានៃអង្គសិក្ខាសាលាចូលរួមឲ្យបាន ផុសផុលក្នុងការជជែកពិភាក្សា និងសម្រេចយកយន្តការណាមួយក្នុងពង្រឹង និងជម្រុញឲ្យការ អនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងក្រសួង/ស្ថាប័នកាន់តែមានប្រសិទ្ធភាពដើម្បីយើងអាចឈានទៅសម្រេចបានគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន៥០%នៅឆ្នាំ២០២០ស្របតាមទិសដៅ និងផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះដែរ ជំនួសមុខឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលបានជួយឧបត្ថម្ភក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ សកម្មភាពនេះ បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាថ្មីម្តងទៀត ជំនួសមុខឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូម ស្វាគមន៍យ៉ាងកក់ក្តៅ អបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ វិសេសវិសាល ចំពោះ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាការសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការចាត់វិធានការនានាទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយមកកម្រិតទាបបំផុត។ ខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកចំពោះអគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ. សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលបានសហការរៀបចំ កិច្ចប្រជុំនាពេលនេះ និង សូមថ្លែងអំណរគុណផងដែរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ដែលបានយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពចរាចរណ៍ ជាពិសេស ការមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និងការបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ព្រមជាមួយនឹងក្តីសោមនស្សរីករាយ ក្នុងឱកាសដ៏មហាឡារឹកនេះ ខ្ញុំសូមថ្លែងអំណរអរគុណឯកឧត្តម លោក ជំទាវ និងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកសិក្ខាសាលានាពេលនេះ ៕ សូមអរគុណ !
អត្តបទ ទាក់ទង
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំវិសោធនកម្មច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹក
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ប្រជុំពិនិត្យឆ្លងខ្លឹមសារ "ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍"
ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង
នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានផ្លូវថ្នល់ បានជួបប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើង ដែលមានទីតាំងស្ថិតនៅមុខវិទ្យាល័យ សុខអានត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណរការ
prev12345...5960next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក