នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បានរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និង ការមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក្រោមអធិបតីភាព របស់ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខាងក្រោមជាសុន្ទរកថារបស់ ឯកឧត្តម តូច ចាន់កុសលថ្លែងក្នុងពិធីបើកកម្មវិធីៈ
នៅក្នុងឱកាសដ៏អធិកអធមនាពេលនេះជំនួសមុខឲ្យគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយ បានមកចូលរួមក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព