ដំណឹងថ្មីៗ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៩ករណី មានអ្នកស្លាប់៥នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល២នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត១០គ្រឿង រថយន្តធុនតូច៣គ្រឿង​ រថយន្តធុនធំ៤គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៤ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់២ករណី និងភ្លើងសញ្ញា ១ករណី। ដំណឹងថ្មីៗ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៧ករណី មានអ្នកស្លាប់៣នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល០នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត៦គ្រឿង រថយន្តធុនតូច៥គ្រឿង​ រថយន្តធុនធំ១គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៣ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់១ករណី និងស្រវឹង១ករណី।

សកម្មភាពការងារ

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥

03-11-2025

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥

 តំណរភ្ជាប់ ៖ សេចក្តីអំពាវនាវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក

22-10-2025

ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
________________
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោកនាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា កងកម្លាំងនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ត្រីរាជការ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការដៃគូសរុបចំនួន ២៥០នាក់។ 
ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដើម្បីប្រកាសឱ្យផ្សព្វផ្សាយជាផ្លូវការនូវវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក។

  តំណរភ្ជាប់ ៖ ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

កិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

22-10-2025

កិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
___________________
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកអគ្គនាយករងនៃក្រសួងយុត្តិធម៌ លោកប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៨នាក់ ដែលរៀបចំឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាន់ទី១ នៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ 
លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
- អង្គប្រជុំបានឯកភាពតាមការស្នើសុំរបស់ជំនាញចំពោះការបន្ថែមវាក្យសព្ទពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈទៅក្នុង មាត្រា៣ ជំពូកទី១ ស្តីពីបទបញ្ញត្តិទូទៅ
- បានឯកភាពបន្ថែមមាត្រាថ្មីនៅក្នុងជំពូកទី៩ ស្ដីពីបណ្ណបើកបរ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន។

  តំណរភ្ជាប់ ៖ កិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក 

ឯកសារ

របាយការណ៍ប្រចាំថ្ងៃទី ០២-ធ្នូ-២០២៥

ស្ថានភាពគ្រោះថ្នាក់

ប្រៀបធៀបថ្ងៃម្សិលមិញ

ប្រៀបធៀបថ្ងៃម្សិលមិញ ម្សិលមិញ ថ្ងៃនេះ ប្រៀបធៀប
ករណីគ្រោះថ្នាក់ 13 9 ថយ 4 លើក
អ្នកស្លាប់ 7 7 0 នាក់
អ្នករបួសធ្ងន់ 10 4 ថយ 6 នាក់
អ្នករបួសស្រាល 5 4 ថយ 1 នាក់
មិនពាក់មួកសុវត្ថិភាព 11 5 ថយ 6 នាក់
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អ្នកទស្សនាគេហទំព័រ

សរុប

005K

ថ្ងៃនេះ

0001

ម្សិលមិញ

0001