កិច្ចប្រជុំវាយតម្លៃលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និងការរៀបចំផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០
...........................................................................................................
នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមក្នុងប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីពិនិត្យ និងពិភាក្សាលើការវាយតម្លៃលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០១១-២០២០) និងការរៀបចំផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធានក្រុមការងារផ្នែកគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនៃអគ្គលេខាធិការដ្ឋាន និងមានការចូលរួមពី សមាជិក សមាជិកា នៃក្រុមការងារផ្នែកគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សម្រាប់ព័ត៌មានបន្ថែម៖
https://www.facebook.com/%E1%9E%93%E1%9E%B6%E1%9E%99%E1%9E%80%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%85%E1%9E%9A%E1%9E%B6%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%82%E1%9F%84%E1%9E%80-Road-Traffic-Safety-Department-768454643314547/photos/pcb.1663710157122320/1663710093788993