កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ស្តីពីការពិនិត្យលើពង្រាងរបាយការណ៍វាយតម្លៃសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និង លទ្ធផលបឋមនៃការវាយតម្លៃផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក
..................................................................................
នៅថ្ងៃពុធ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យពង្រាងរបាយការណ៍វាយតម្លៃសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ (២០១១-២០២០) និងលទ្ធផលបឋមនៃការវាយតម្លៃផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គេលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. នៅសាលប្រជុំក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រីជាសមាជិក សមាជិកានៃក្រុមការងារផ្នែកគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងមន្ត្រីពាក់ព័ន្ធជាច្រើនរួបផងដែរ។
សម្រាប់ព័ត៌មានបន្ថែម៖
https://www.facebook.com/%E1%9E%93%E1%9E%B6%E1%9E%99%E1%9E%80%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%85%E1%9E%9A%E1%9E%B6%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%82%E1%9F%84%E1%9E%80-Road-Traffic-Safety-Department-768454643314547/photos/pcb.1665558413604161/1665558386937497