កិច្ចប្រជុំស្តីពីវឌ្ឍនៈភាពការងារប្រចាំខែកញ្ញ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ
នៅព្រឹក ថ្ងៃអង្គា ១២កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែកញ្ញាឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. សរុបចំនួន ១៤រូប។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១.ឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ.
២.ការពិភាក្សាអំពីវឌ្ឍនៈភាពការងារនៃដំណើរការរៀបចំផលិតវីដេអូស្ពតអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៣.បញ្ហាប្រឈមផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម៖
https://www.facebook.com/%E1%9E%93%E1%9E%B6%E1%9E%99%E1%9E%80%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%85%E1%9E%9A%E1%9E%B6%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%82%E1%9F%84%E1%9E%80-Road-Traffic-Safety-Department-768454643314547/photos/pcb.1670125023147500/1670124879814181