គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោងនិងរៀបចំកិច្ចប្រជុំ ប្រកាសការបង្កើតគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី
កិច្ចប្រជុំបូកសរុប លទ្ធផលពាក់កណ្តាលទសវត្សរ៍ ស្តីពីការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នំា២០១១-២០២០ ថ្ងៃទី០៤ កុម្ភះ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
ពិធីប្រកាសច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គា្ន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
English
ភាសាខ្មែរ
រចនាសម្ព័ន្ធ
FQAs
ទំនាក់ទំនង
ទំព័រដើម
រចនាសម្ភ័ន្ធ
ទំនាកទំនង
អំពីយើង
ព័ត៌មាននិងព្រឹត្តិការណ៍
ព័ត៌មានជាតិ
ព៍ត៌មានអន្តរជាតិ
បទបង្ហាញស្តីពីសុវត្ថិភាពចរាចរណ៍
ផែនការសកម្មភាព និងការយល់ដឹង
ផែនការអនុវត្តន៍សម្រាប់ឆ្នាំ ២០១១ ដល់ ២០២០
ការពន្យល់ពីផ្លាកសញ្ញា
ផែនការអនុវត្តន៍សម្រាប់ឆ្នាំ ២០០៦ ដល់ ២០១០
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍
ទិន្ន័យរបាយការណ៍គ្រោះថ្នាក់ចររាចរណ៍ប្រចាំថ្ងៃ
ទិន្ន័យរបាយការណ៍គ្រោះថ្នាក់ចររាចរណ៍ប្រចាំខែ
ទិន្ន័យរបាយការណ៍គ្រោះថ្នាក់ចររាចរណ៍ប្រចាំឆ្នាំ
បណ្ណាល័យ
ដៃគូ
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ឈប់
មានការដ្ឋាន
គ្រោះថ្នាក់
កុមារឆ្លងកាត់
ហាមចូល
ហាមចត
ផ្លូវធំមានសិទ្ធិ
ហាមស៊ីប្លេ
ព័ត៌មានជាតិ
សេចក្តីសម្រេច ស្តីពីការលុបចោលប័ណ្ណបើកបរប្រភេទ ក១ និងសេចក្តីជូនដំណឹងស្តីពី ការបង្វិលសងថ្លៃប័ណ្ណបើកបរម៉ូតូប្រភេទ ក១
តាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែនដែលបានផ្ញើជូន
ជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពី សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
សម្តេចតេជោ ហ៊ុន សែន
បានសម្រេចបញ្ឈប់មិនចាំបាច់អោយមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូ
តូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
នេះគឺជាកាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦ នេះ !
ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម:- ១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។
២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។
៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។
៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។
៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា ៕
មើលលំអិត
គ្រោះថ្នាក់ចរាចរណ៍ និងពិធីសែនចិនស្រវឹងខ្មែរ
មនុស្ស៣៧នាក់បានស្លាប់ក្នុងឆ្នាំ២០១២ ហើយចំនួននេះបានកើនឡើងរហូតដល់៦៣នាក់ក្នុងឆ្នាំ២០១៣ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាម។ ចំនួនអ្នកស្លាប់ របួស ពិការនៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះជាក្តីព្រួយបារម្មណ៍របស់អ្នកប្រើប្រាស់ផ្លូវក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទែបានឱ្យដឹងថា ក្នុងឆ្នាំ២០១៤មានមនុស្សប្រមាណជា៤០នាក់ស្លាប់ក្នុង កំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមផងដែរ (បញ្ជាក់តួរលេខនេះមិនមានតួរលេខពីក្រសួងសុខាភិបាលទេ)។ ជាគួរឱ្យសោកស្តាយ បំផុតអ្នកប្រើប្រាស់ផ្លូវនៅតែមិនយល់ពីសុខមាលភាព និង សុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ចំនួននៃការបើកបរលឿនជាមូលហេតុទីមួយដែលមូលហេតុនេះត្រូវបានរកឃើញថា បណ្តាលមកពីការហូបគ្រឿងស្រវឹងផងដែរ ដែលជាមូលហេតុទីពីរនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ភាពសប្បាយរិករាយក្នុងការជួបជុំសាញ់ញាតិរបស់បងប្អូនជនជាតិចិននៅក្នុងប្រទេសកម្ពុជាក៏បានបង្ហាញផងដែរថា ជាពេលដែលប្រឈម ចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយក្នុងការជួបជុំគ្នាពួកគេតែងមានទំលាប់ក្នុងការហូបចុក ពិសេសការហូបគ្រឿងស្រវឹង ដែលប៉ះពាល់ដល់សុខភាព និងអាចពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបានសម្លាប់អ្នកប្រើប្រាស់ផ្លូវជារៀងរាល់ថ្ងៃលើដងផ្លូវក្នុងប្រទេសកម្ពុជា។មូលហេតុមួយទៀតនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសនេះគឺក្នុងកំឡុងពេល នេះជាពេលវេលាដែលអ្នកប្រើប្រាស់ផ្លូវធ្វើដំណើរផ្លូវឆ្ងាយក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនវៀតណាម សូមអ្នកប្រើប្រាស់ផ្លូវវទាំងអស់អនុវត្តដូចខាងក្រោម៖
១-ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ចនិងធ្វើការពិនិត្យយានជំនិះមុន និងក្រោយបើកបរ ។
២-អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់សូមប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នាអ្នកដែលប្រើប្រាស់ត្រូវរំលឹកអ្នកមិនទាន់ប្រើប្រាស់ផងព្រោះអ្នកមិនប្រើប្រាស់អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផងដែរពេលគ្រោះថ្នាក់ ។
៣-អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរទាំងអស់ សូមពាក់មួកសុវត្ថិភាពគ្រប់ៗគ្នាពេលធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា ។ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់» ។
៤-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនបើកបររបស់ខ្លួនស្របទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោងផ្លូវប្រសព្វ ផ្លូវចុះ ឡើងចំណោត ផ្លូវចង្អៀត ឬរអិល ។បញ្ហាគ្រោះថ្នាក់ចរាចរណ៍កន្លងមក ដោយសារតែការបើកលឿនហួសកំណត់គឺរថយន្តបើកបរក្នុងល្បឿនត្រឹមតែ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅក្រៅទីប្រជុំជន និងល្បឿនបើកបរត្រឹមតែ៤០គីឡូម៉ែត្រក្នុងមួយម៉ោង នៅទីប្រជុំជន ។ចំពោះម៉ូតូដែលបើកបរក្នុងទីប្រជុំជនសូមបន្ថយល្បឿនឱ្យមកត្រឹមតែ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
៥-អ្នកបើកបរមុននឹងជែង ត្រូវដឹងឱ្យច្បាស់ថាផ្លូវខាងមុខទំនេរ និងអាចជែងបានដោយសុវត្ថិភាពចៀសវាងការជែងប្រថុយប្រថានដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
៦-អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វដោយត្រូវបើកបរបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វនិងត្រូវទុកសិទ្ធិឱ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវត្រង់មានសិទ្ធិទៅមុន ។
៧-ចងចាំជានិច្ចនូវពាក្យស្លោកថា «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។
៨-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញសូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូលឡើយ ។
៩-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ និងការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកបើទោះបីដឹងថាអ្នកផ្សេងបើកបរខុសច្បាប់ក៏ដោយ ។
អាយុជិវីតពុំមានដាក់លក់នៅលើទីផ្សារទេ សូមកុំយកអាយុជិវីតទៅលេងសើចចំពោះគ្រោះថ្នាក់ចរាចរណ៍ សូមនាំមកនូវសុភមង្គលឱ្យគ្រួសារ និងមិត្តភ័ក្រប្រសើរជាងយក ទុក្ខ សោក ពិការភាពឱ្យគ្រួសារ និងមិត្តភ័ក្រ។ មានតែការចូលរួមទាំងអស់គ្នាទេដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នាឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមដែលនឹងឈានចូលមកដល់ខាងមុខនេះសូមជូនពរចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍ និងសូមឱ្យបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់គ្រប់ប្រការ។
សុវត្ថិភាពចរាចរណ៍អ្នក ជាសុវត្ថិភាពចរាចរណ៍របស់យើងទាំងអស់គ្នា!
មើលលំអិត
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃបុណ្យចូលឆ្នាំសកល ក្នុងឆ្នាំ២០១៤ ធៀបឆ្នាំ២០១៥
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំសកល មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប ១៩លើក ដែលមានអ្នកស្លាប់ ៨ នាក់
មើលលំអិត
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ០៥ថ្ងៃនៃព្រះរាជពិធីអុំទូកឆ្នាំ២០១៤
នៅក្នុងរយៈពេល ០៥ថ្ងៃនៃព្រះរាជពិធីអុំទូក អកអំបុកនឹងសំពះព្រះខែក្នុងឆ្នាំ២០១៤ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៩៨ លើក ដែលបណ្តាលអោយមានមនុស្សស្លាប់ចំនួន ៤៦នាក់ សបួសធ្ងន់ចំនួន ៩៣ នាក់ និងរបួសស្រាលចំនួន ១០៤នាក់។ ចំនួននេះបើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង២៨លើក ចំនួនអ្នកស្លាប់បានកើនឡើង១៧នាក់ ចំនួនអ្នករបួសធ្ងន់កើនឡើង ៣៥នាក់ និងអ្នករបួសស្រាលកើនឡើង៤៥នាក់ប៉ុន្តែមិនបានប្រារព្ឋពិធីអុំទូកទេ។ ហើយអ្នកជិះម៉ូតូមិនពាក់មួកការពារសុវត្ថិភាពចំនួន ១៥៧នាក់ ដែលមានការកើនឡើង៧១នាក់ធៀបនិងឆ្នាំ២០១៣។
មើលលំអិត
សេចក្តីអំពាវនាវសម្រាប់ការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ
មើលលំអិត
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ មានកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងឯកភាពមុនដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គសភាជាតិ។ ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការទី៩រដ្ឋសភា ឯកភាពទំាងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយគ្រាន់តែស្នើសុំកែសម្រួលអក្ខរាវិរុទ្ធនៅក្នុងមាត្រាមួយចំនួនដូចជាមាត្រា៤៣និងមាត្រា៨៣។
មើលលំអិត
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៤ នៅវិមារដ្ឋសភា មានរៀបចំសិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ ឯកឧត្តបណ្តិត ងួន ញ៉ិល អនុប្រធានទី ២ រដ្ឋសភា ដែលផ្តួចផ្តើមគំនិត្យដោយ គណៈកម្មាធិកាទី៩ រដ្ឋសភា
មើលលំអិត
ទិន្នន័យភ្ជុំបិណ្ឌ
រយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០១៤មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣៧លើក កើនឡើង ៥៣លើក ស្មើនឹង ៦៣%, បណ្ដាលឲ្យស្លាប់ ៤៩នាក់ (ស្រី០៥នាក់) កើន ២១នាក់ ស្មើនឹង ៧៥%, រងរបួសសរុប ៣០៥នាក់ (ស្រី៧៩នាក់) កើន៧៨នាក់ ស្មើនឹង៣៥% ក្នុងនោះរងរបួសធ្ងន់ ១៨៩នាក់ (ស្រី៤៣នាក់) ។
មូលហេតុបង្កឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៥៩លើក ស្មើនឹង៤៣%, មិនគោរពសិទ្ធអាទិភាព ១៤លើក ស្មើនឹង ១០%, មិនប្រកាន់ស្ដាំ ១៣លើក ស្មើនឹង ០៩%, បើកបរប្រជែងគ្រោះថ្នាក់ ១៥លើក ស្មើនឹង ១១%, ស្រវឹង ១៦លើក ស្មើនឹង ១២%, បត់គ្រោះថ្នាក់ ១០លើក ស្មើនឹង ០៧% សុខភាពងងុយដេក ០៣លើក ស្មើនឹង ០២% និងកត្តាផ្សេងៗ ០៧លើក ស្មើនឹង ០៥% ។
មើលលំអិត
ឯកសារគោល
របាយការប្រចាំខែ កញ្ញា ២០១៨...
របាយការណ៍ឆ្នាំ ២០១៦...
របាយការណ៍ឆ្នាំ ២០១៦...
ផ្សេងៗទៀត
សកម្មភាពដៃគូរអភិវឌ្ឍ
សិក្ខាលាលាផ្សព្វផ្សាយសៀវភៅ...
(09-12-2015)
អានបន្ត
របាយការណ៍សង្ខេបឆ្នាំ ២០១៥ (WHO)...
សិក្ខាសាលាដៃគូរថ្នាក់ស្រុកលើកទី២ (AIPF)...
ផ្សេងៗទៀត
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ
http://www.fia.org
អង្គការសហប្រជាជាតិ
http://www.un.org
ធនាគារពិភពលោក
http://www.worldbank.org
ផ្សេងៗទៀត
សំនួរ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូលជ្រើសរើសចម្លើយដែលបង្ហាញ អំពីយោបល់របស់អ្នក
សំនួរផ្សេងៗទៀត
ថ្ងៃនេះ :
1375
ម្សិលមិញ :
4274
សរុប :
34713434