ដំណឹងថ្មីៗ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៧ករណី មានអ្នកស្លាប់៣នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល០នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត៦គ្រឿង រថយន្តធុនតូច៥គ្រឿង​ រថយន្តធុនធំ១គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៣ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់១ករណី និងស្រវឹង១ករណី।

សកម្មភាពការងារ

កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.

27-02-2024

កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. 

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ច័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងដោយមានការចូលរួមពី ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា របស់អគ្គលេខាធិការដ្ឋានសរុបចំនួន ១៥នាក់។ 

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

  • ពិនិត្យពង្រាងកម្មវិធីរបស់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
  • ពិនិត្យសមាភាពទទួលបណ្ណសរសើរ លិខិតសរសើរ
  • ពិនិត្យសេចក្តីសម្រេចស្តីពីការផ្តល់បណ្ណសរសើរ លិខិតសរសើរដល់ក្រសួង ស្ថាប័ន អង្គការដៃគូ និងវិស័យឯកជន មានស្នាដៃក្នុងការចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣
  • ពិនិត្យពង្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ គ.ស.ច.គ
  • ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ។

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

08-02-2024
សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣

08-02-2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសរុបចំនួន ២៥០នាក់។

តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៣ ៣១៧លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៥៩០នាក់ និងរបួសចំនួន ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់) ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅ រាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។

គ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន១៦លើក ខេត្តកំពង់ស្ពឺ៦លើក ខេត្តកណ្តាល៤លើក ខេត្តកំពង់ឆ្នាំង៣លើក ខេត្តតាកែវ២លើក ខេត្តស្វាយរៀង១លើក បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣៥០នាក់ (របួសធ្ងន់៨១នាក់)។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់៤១%  មិនគោរពសិទ្ធិ២២%  មិនប្រកាន់ស្តាំ៩%  បត់៩%  ប្រជែងគ្រោះថ្នាក់៧% កត្តាយានយន្ត៥% ស្រវឹង៣% មិនគោរពរភ្លើងសញ្ញា១%  សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។

ប្រៀបធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់កើនចំនួន ៣៤១លើក ស្មើ១១% (៣.៣១៧/២.៩៧៦លើក)   អ្នកស្លាប់ថយចុះចំនួន ១១៩នាក់ ស្មើ៧% (១.៥៩០/១.៧០៩នាក់) និងអ្នករបួសកើនចំនួន ៤៨៩នាក់ ស្មើ១២% (៤.៥១៥/ ៤.០២៦នាក់)។

ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១.២៧៩/១៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩% (៨៨៨/១២៧៩នាក់)។ 

ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការ និងបញ្ហាប្រឈមនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤  ដូចខាងក្រោម៖ 

១-បន្តជំរុញការរឹតបន្តឹងអនុវត្តអនុក្រឹត្យលេខ៣៩ អនក្របក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ផែនការសកម្មភាពលេខ០០៣ផ.ក និងសេចក្តីណែនាំលេខ ០០៥សណន ចុះថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០២១  ស្តីពីការបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ របស់អនុគណៈកម្មការទី២ ទាំងនៅតាមដងផ្លូវ និងគោលដៅដើមទីដោយធ្វើការតាមដាន និងត្រួតពិនិត្យជាប្រចាំដើម្បីកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើឱ្យការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែមានប្រសិទ្ធភាពថែមទៀត

 ២-បន្តពង្រឹងយន្តការដឹកនាំបញ្ជា និងលើកកម្ពស់សមត្ថភាពជំនាញ ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងអប់រំណែនាំប្រកាន់វិន័យ សីលធម៌ឥរិយាបថ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ការខុសឆ្គងរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ

 ៣-បន្តដំណើរកម្មវិធីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញចំពោះបណ្ណបើកបរយានយន្ត តាមឧបករណ៍បច្ចេកទេសដកពិន្ទុ និងពិន័យអន្តរការណ៍។

៤-បន្តពង្រឹងការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង អ្នកស្លាប់ និងរបួស។

៥-ពិនិត្យ និងបង្កើតនីតិវិធីដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញគ្រប់ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស បើកវគ្គអប់រំផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់មន្ត្រីរាជការ កម្មករ និយោជិតក្រោមឱវាទ។ 

៦-បន្ត និងបញ្ចប់ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ 

៧-រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥

៨-រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩

៩-បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

ឯកសារ

របាយការណ៍ប្រចាំថ្ងៃទី ១១-មីនា-២០២៥

ស្ថានភាពគ្រោះថ្នាក់

ប្រៀបធៀបថ្ងៃម្សិលមិញ

ប្រៀបធៀបថ្ងៃម្សិលមិញ ម្សិលមិញ ថ្ងៃនេះ ប្រៀបធៀប
ករណីគ្រោះថ្នាក់ 7 7 0 លើក
អ្នកស្លាប់ 1 5 កើន 4 នាក់
អ្នករបួសធ្ងន់ 2 7 កើន 5 នាក់
អ្នករបួសស្រាល 1 3 កើន 2 នាក់
មិនពាក់មួកសុវត្ថិភាព 3 7 កើន 4 នាក់
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អ្នកទស្សនាគេហទំព័រ

សរុប

004K

ថ្ងៃនេះ

0232

ម្សិលមិញ

0728