គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាស្ថាប័នរដ្ឋមួយដែលធ្វើការទៅលើផ្នែកសុវត្ថិភាពចរាចរណ៍ ក្នុងការបង្កើតច្បាប់ គោលនយោបាយ និងអប់រំផ្សព្វផ្សាយជូនដល់ប្រជាពរដ្ឋទូទៅឱ្យយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ផ្សេងៗ នៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត។