អំពី គ.ស.ច.គ

...

គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គីជាស្ថាប័នរដ្ឋមួយដែលធ្វើការទៅលើផ្នែកសុវត្ថិភាពចរាចរណ៍ ក្នុងការបង្កើតច្បាប់ គោលនយោបាយ និងអប់រំផ្សព្វផ្សាយជូនដល់ប្រជាពរដ្ឋទូទៅឱ្យយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ផ្សេងៗ នៅពេលដែលជួបនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត។

គោលបំណង និងគោលដៅ

  • ជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា
  • ការពារអាយុជីវិតប្រជាពលរដ្ឋ និងបង្ការការខូចខាតទ្រព្យសម្បត្តិ និងបរិស្ថាន ដែលបណ្តាលមកពីគ្រោះថ្នាក់ និងការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក
  • ធានារក្សាឱ្យបានរឹងមាំនូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។

រចនាសម្ព័ន្ធ