យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ
_____________________
ខេត្តកណ្តាល៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល អង្គការមូលនិធិបង្ការរបួសអាស៊ី ក្រុមហ៊ុនម៉ូតូ ហុងដា និងមានចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុងនេះ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះបានប្រារព្ធធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ។
ក្នុងយុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយ រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ជាពិសេសអ្នកបើកបរទោចក្រយានយន្តឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការសួរនិងឆ្លើយសំណួរដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់។
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចែកជូននូវសម្ភារៈមួយចំនួនដូចជា៖
១.មួកសុវត្ថិភាពចំនួន ១០០មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ១០០០សន្លឹក
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១៥០០ក្បាល
៥.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១៥០០ ច្បាប់
៦.ខិតបណ្ណ អនុក្រឹត្យផាកពិន័យ ១៥០០សន្លឹក
៧.ខិតបណ្ណ ស.ស.យ.ក ៥០០សន្លឹក
៨.ស្ទីកឃ័រ សីលធម៌១០ចំណុច ១០០០សន្លឹក
៩.ផ្លិតដែលមានសារសុវត្ថិភាព ១០០ ផ្លិត។
តំណរភ្ជាប់ ៖ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ