ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 26-12-2023

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលប្រព្រឹត្តឡើងនៅបរិវេណទីលានតេជោ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្ដម លោកជំទាវអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកែប ខេត្តតាកែវ ខេត្តកោះកុង និងខេត្តកំពត ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបចំនួន ១ ២០០នាក់។ 

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ បានសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ មានគោលបំណងបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក និងជាសក្ខីភាពនៃការយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ព្រោះថាទិវានេះក៏មានការឧទ្ទិសចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយគ្រោះថ្នាក់ថ្នាក់ចរាចរណ៍ និងជាការក្រើនរំលឹកពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ជាប្រចាំ ដើម្បីចៀសផុតពីហានិភ័យ និងសោកនាដកម្មនៃគ្រោះថ្នាក់ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ឬជែងទាំងប្រថុយប្រថាន ការមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាពជាដើម ទិវានេះក៏ជាសំណូមពរដោយទទូចដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចូលរួមកែប្រែឥរិយាបថមកយកចិត្តទុកដាក់ថែរក្សាការពារអាយុជីវិត និងកាយសម្បទារបស់ខ្លួននិងក្រុមគ្រួសារ  តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយការគោរពអនុវត្តច្បាប់ សំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។ 

 គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គមនិងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើកង្វះវិធានការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ 

 ដោយហេតុនេះហើយ ជាមួយនឹងការកសាងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីអនុវត្តឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងការកសាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ(២០២១-២០៣០) រាជរដ្ឋាភិបាលបានសម្រេចបញ្ចូលក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនូវ“ភូមិ-ឃុំ-សង្កាត់ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍” ដោយចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងចង្កោមបញ្ហាជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ  ជីវភាពរុងរឿង និងសុខដុមរមនា។ 

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញការណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវ៖

- បង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់ គ.ស.ច.គ. ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាពនិងស្មើភាព សំដៅកាត់បន្ថយថែម ទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ចំពោះមុខស្នើប្រមូលផ្តុំដាក់ចេញវិធានការជាអាទិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើជនរងគ្រោះជាអ្នកជិះម៉ូតូគ្រោះថ្នាក់ចំពោះរថយន្តដឹកកម្មករ  និងអំពើល្មើសដែលបានបង្កគ្រោះថ្នាក់ជាក់ស្តែង។ 

- បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ជាមួយនេះ ត្រូវបង្កើនការផ្សព្វផ្សាយជូនសាធារណជនបានជ្រាប អំពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ការអំពាវនាវឱ្យចូលរួមគោរពច្បាប់ ការបំភ្លឺបកស្រាយសំណូមពររបស់មហាជន និងការវាយបកបន្សាបឥទ្ធិពលនៃការផ្សាយព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា។

- យកចិត្តទុកដាក់បង្កើនសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដើម្បីសម្រេចភារកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ សក្តិសមជាមន្រ្តីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ជាមួយនេះ ត្រូវលើកសរសើរចំពោះអង្គភាព និងមន្រ្តីមានស្នាដៃ និងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្រ្តីអសកម្ម ឬមន្រ្តីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។

Important work activities