យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក 23-07-2026

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព បើកភ្លើងស្វ័យប្រវត្តិ ក្រោមអធិបតីភាព លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ

_____________________

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព បើកភ្លើងស្វ័យប្រវត្តិ ស្ថិតនៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

កម្មវិធីប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ស្នងការដ្ឋាននគរបាលខេត្ត ក្រុមហ៊ុនហុងដា សាខាកាកបាទក្រហមខេត្ត និង ស ស យ ក ខេត្តកំពត។

ក្នុងយុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ជាពិសេសអ្នកបើកបរទោចក្រយានយន្តឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការសួរសំណួរ ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ និង បានចែកជូននូវសម្ភារៈមួយចំនួនដូចជា៖

១. មួកសុវត្ថិភាពចំនួន ១៥០មួក 

២. សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង៦០០ក្បាល

៣. ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥០០ ច្បាប់ 

៤. ខិតបស្ទីកឃ័រសីលធម៌១០ចំណុច ៥០០សន្លឹក

៥. ខិតបណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹង៥០០ច្បាប់។

 តំណរភ្ជាប់ ៖ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព បើកភ្លើងស្វ័យប្រវត្តិ