ដំណឹងថ្មីៗ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៩ករណី មានអ្នកស្លាប់៥នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល២នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត១០គ្រឿង រថយន្តធុនតូច៣គ្រឿង​ រថយន្តធុនធំ៤គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៤ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់២ករណី និងភ្លើងសញ្ញា ១ករណី। ដំណឹងថ្មីៗ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៧ករណី មានអ្នកស្លាប់៣នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល០នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត៦គ្រឿង រថយន្តធុនតូច៥គ្រឿង​ រថយន្តធុនធំ១គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៣ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់១ករណី និងស្រវឹង១ករណី।

សកម្មភាពការងារ

សេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ

09-09-2025


សេចក្តីអំពាវនាវ
ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥

 តំណរភ្ជាប់ ៖ សេចក្តីអំពាវនាវក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ 

កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព

03-09-2025

កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ក្រោមការអញ្ជើញដឹកនាំដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
_________________
(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ឯកឧត្តមឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងភាគីពាក់ព័ន្ធសរុប ១៩នាក់ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ពិភាក្សាអំពីយន្តការនៃការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាមុន
-ពិនិត្យឆ្លងខ្លឹមសារ និងគំរូស្ទីកគ័របិទសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត
-ពិភាក្សាអំពីយន្តការនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត
-ពិភាក្សាអំពីយន្តការនៃការប្រឡងផ្តល់បណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត។

 តំណរភ្ជាប់ ៖ កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត

កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី សុវត្ថិភាពចរាចរណ៍តំបន់សាលារៀន

27-08-2025


កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី សុវត្ថិភាពចរាចរណ៍តំបន់សាលារៀន 
ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ គ.ស.ច.គ. 
—————————
(ទីស្តីការក្រសួង)៖ នៅរសៀល ថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ គ.ស.ច.គ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី សុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ដោយមានការចូលរួមពី តំណាងអង្គការ UNICEF ប្រធាន អនុប្រធាននាយកដ្ឋាន​ ប្រធាន អនុប្រធានការិយាល័យនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទីប្រឹក្សាអង្គការ UNICEF ចំនួន ៩នាក់ នៅបន្ទប់ប្រជុំរបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

 តំណរភ្ជាប់ ៖  កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ 

ឯកសារ

របាយការណ៍ប្រចាំថ្ងៃទី ១៦-តុលា-២០២៥

ស្ថានភាពគ្រោះថ្នាក់

ប្រៀបធៀបថ្ងៃម្សិលមិញ

ប្រៀបធៀបថ្ងៃម្សិលមិញ ម្សិលមិញ ថ្ងៃនេះ ប្រៀបធៀប
ករណីគ្រោះថ្នាក់ 4 2 ថយ 2 លើក
អ្នកស្លាប់ 3 1 ថយ 2 នាក់
អ្នករបួសធ្ងន់ 3 1 ថយ 2 នាក់
អ្នករបួសស្រាល 2 0 ថយ 2 នាក់
មិនពាក់មួកសុវត្ថិភាព 1 2 កើន 1 នាក់
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អ្នកទស្សនាគេហទំព័រ

សរុប

005K

ថ្ងៃនេះ

0001

ម្សិលមិញ

0001