កម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក 13-05-2025

ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងកុមារជាសិស្សានុសិស្សនៃសាលាបឋមសិក្សាទៀបាញ់គំរូ ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាបនិងនៅរសៀលថ្ងៃដដែល លោកជំទាវរដ្ឋលេខាធិការ ក៏ទទួលអញ្ជើញជាកិត្តិយសក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋទូតសុឆន្ទះនិងក្រុមការងារអង្គការយូនីសេហ្វប្រទេសបារាំងមកកាន់សាលបឋមសិក្សាទៀបាញ់គំរូដែលជាការស្វែងយល់អំពីការអនុវតកម្មវិធីអប់រំសុវត្ថិភាពចរាចរណ៍ជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៅតំបន់សាលារៀន គាំទ្រដោយអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ផងដែរ។ កម្មវិធីទាំងពីរនេះ មានការអញ្ជើញចូលរួមអមដំណើរដោយ លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោកអនុប្រធាននាយកដ្ឋានសាលាបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកនាយការិយាល័យនគរបាលចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធផងដែរ។

 តំណរភ្ជាប់ ៖ កម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក