កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព

កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព 03-09-2025

កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ក្រោមការអញ្ជើញដឹកនាំដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
_________________
(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ឯកឧត្តមឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងភាគីពាក់ព័ន្ធសរុប ១៩នាក់ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ពិភាក្សាអំពីយន្តការនៃការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាមុន
-ពិនិត្យឆ្លងខ្លឹមសារ និងគំរូស្ទីកគ័របិទសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត
-ពិភាក្សាអំពីយន្តការនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត
-ពិភាក្សាអំពីយន្តការនៃការប្រឡងផ្តល់បណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត។

 តំណរភ្ជាប់ ៖ កិច្ចប្រជុំ ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត