កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន

កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន 10-10-2025


កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន (Technical Working Group on Safe School Zones Interventions -TWG-SSZI) ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
.................................................
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន (TWG-SSZI) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារ TWG-SSZI និងដៃគូពាក់ព័ន្ធសរុបចំនួន ៣៥នាក់ ដែលរៀបចំឡើងនៅសាលប្រជុំធំ នៃទីស្តីការក្រសួងសសាធារណការ និងដឹកជញ្ជូន។ 
កិច្ចប្រជុំនេះ មានគោលបំណង៖
- ប្រកាសសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន 
- កំណត់ដៃគូសំខាន់ៗដែលគួរអញ្ជើញឱ្យចូលរួមក្នុងក្រុមការងារបន្ថែមទៀត
- ចែករំលែក និងសម្របសម្រួលក្នុងចំណោមដៃគូពាក់ព័ន្ធតាមរយៈការពិនិត្យលើសកម្មភាពបច្ចុប្បន្ន និងផែនការសកម្មភាពនៃតំបន់សុវត្ថិភាពសាលារៀន 
- កំណត់បញ្ហាប្រឈមរួម និងពិភាក្សាអំពីការគាំទ្ររបស់ គ.ស.ច.គ. និងដៃគូ អាចចូលរួមផ្តល់ជូន
- កំណត់យុទ្ធសាស្ត្រអាទិភាព និងកំណត់ជំហានបន្ទាប់សម្រាប់ឆ្នាំ២០២៥-២០២៦ រួមទាំងការលើកឡើងអំពីសកម្មភាពរបស់ TWG-SSZI ការបង្កើតអនុក្រុមការងារ និងយន្តការដើម្បី គាំទ្រការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា។