កិច្ចប្រជុំក្រុមការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន

កិច្ចប្រជុំក្រុមការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន 16-07-2025


កិច្ចប្រជុំក្រុមការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន ដើម្បីចាប់ផ្តើមអនុវត្តការងារ
ទីស្តីការក្រសួង៖ នាថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន ដើម្បីចាប់ផ្តើមអនុវត្តការងារដែលបានរៀបចំទុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា លោក Avi Silverman នាយករងប្រតិបត្តិអង្គការ FIA Foundation ឯកឧត្តមទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ លោកអគ្គនាយករង ក្រសួងអភិវឌ្ឍន៍ជនបទ នាយករងប្រតិបត្តិអង្គការ FIA Foundation ប្រធានសេនាធិការអង្គការ AIP Foundation នាយកអង្គការបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាងកាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមន្ត្រីពាក់ព័ន្ធផងដែរ។ 
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចាប់ផ្តើមដំណើរការការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន រួមទាំងការបង្ហាញអំពីការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះដែរ ក៏មានការសម្របសម្រួលការចែករំលែកចំណេះដឹងក្នុងចំណោមដៃគូពាក់ព័ន្ធ តាមរយៈការពិនិត្យមើលលើសកម្មភាពបច្ចុប្បន្ន ផែនការសកម្មភាពនៃតំបន់សុវត្ថិភាពសាលារៀន ពិភាក្សាពីរបៀបដែល គ.ស.ច.គ. និងដៃគូអាចចូលរួមផ្តល់ការគាំទ្រតាមគោលដៅអាទិភាពជាយុទ្ធសាស្ត្រ និងកំណត់ជំហានបន្ទាប់សម្រាប់ឆ្នាំ២០២៥-២០២៦៕

 តំណរភ្ជាប់ ៖ កិច្ចប្រជុំក្រុមការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន