កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ
______________________________
នៅព្រឹក ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាអគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. សាលបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួន ១០រូប។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃ គ.ស.ច.គ
-ឆ្លងកម្មវិធី និងរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ គ.ស.ច.គ. សម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
-កិច្ចពិភាក្សាបញ្ហាផ្សេងៗ។
តំណរភ្ជាប់ ៖ កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥