កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន នៃ គ.ស.ច.គ. ក្រោមគណៈអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និង ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
________________
ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ. និង ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអញ្ជើញគណៈអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. និងការត្រៀមរៀបចំទិវារំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ លោក លោកស្រី សមាជិក សមាជិកាអគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. នៅសាលបន្ទប់ប្រជុំជាន់ទី៧ ទីស្តីការក្រសួងមហាផ្ទៃ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ឆ្លងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃ គ.ស.ច.គ.
-កិច្ចពិភាក្សាអំពីការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាព និងទិវារំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ នៅខេត្តកំពង់ឆ្នាំង
-កិច្ចពិភាក្សាអំពីការរៀបចំប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល៩ខែ ឆ្នាំ២០២៥
-កិច្ចពិភាក្សាបញ្ហាផ្សេងៗ។