ពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនសុវត្ថិភាពចរាចរណ៍ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនសុវត្ថិភាពចរាចរណ៍ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 28-04-2025


ពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនសុវត្ថិភាពចរាចរណ៍ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
__________________________ 
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារចំពោះកិច្ច និងឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណនៃវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងមកពី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ 
សួនសុវត្ថិភាពចរាចរណ៍នេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់សិស្សានុសិស្ស ក៏ដូចជាសាធារណៈជន ឱ្យបានយល់ដឹងអំពី ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការប្រើប្រាស់ទ្រូងផ្លូវ ឱ្យបានច្បាស់លាស់។ 
គួរបញ្ជាក់ថា ការសាងសង់សួនសុវត្ថិភាពចរាចរណ៍នេះ នឹងប្រើរយៈពេល៣ខែ ហើយនឹងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

 តំណរភ្ជាប់ ៖ https://www.facebook.com/share/p/16DtS3FYyk/