កិច្ចប្រជុំក្រុមការងារចំរុះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៉ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកម្មវិធីសម្រាប់ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨
នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោកឧត្តមសេនីយ៍ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងអគ្គស្នងការនគរបាលជាតិ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានចូលរួមកិច្ចប្រជុំក្រុមការងារចំរុះពិភាក្សាការងារត្រៀមរៀបចំកម្មវិធីសម្រាប់ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលនឹងប្រារព្ធរៀបចំឡើងនៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៉ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពី លោកនាយករដ្ឋបាលខេត្តព្រះសីហនុ តំណាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១៤នាក់ នៅសាលាខេត្តព្រះសីហនុ។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះរួចមក ក្រុមការងារបានចុះពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធី ដើម្បីចាត់ចែងការងារបន្ត។