ពិធិប្រគល់ទទួល កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ ដែលជាជំនួយរបស់អង្គការ SIDE BY SIDE INTERNATIONAL ជូនដល់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ.

ពិធិប្រគល់ទទួល កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ ដែលជាជំនួយរបស់អង្គការ SIDE BY SIDE INTERNATIONAL ជូនដល់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. 14-12-2023

ពិធិប្រគល់ទទួល កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ ដែលជាជំនួយរបស់អង្គការ SIDE BY SIDE INTERNATIONAL ជូនដល់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. 

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើជាអធិបតីភាពក្នុងពិធីប្រគល់ទទួល កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ ដែលជាជំនួយរបស់អង្គការ SIDE BY SIDE INTERNATION តាមរយៈលោកស្រី AKIKO SASAKI នាយិកាអង្គការ SIDE BY SIDE INTERNATION ប្រចាំកម្ពុជា ជូនដល់អគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ.។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយនៃនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក តុង បូរិទ្ធិ ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ព្រមទាំងសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សរុបចំនួន ១៧នាក់ នៅសាលប្រជុំជាន់ទី៨ នៃទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សកម្មភាពការងារសំខាន់ៗ