កិច្ចប្រជុំពិភាក្សារាយការណ៍អំពីវឌ្ឍនភាពការងាររបស់ជំនាញការជប៉ុនតាមក្រុមនីមួយៗ

កិច្ចប្រជុំពិភាក្សារាយការណ៍អំពីវឌ្ឍនភាពការងាររបស់ជំនាញការជប៉ុនតាមក្រុមនីមួយៗ 06-01-2024

កិច្ចប្រជុំពិភាក្សារាយការណ៍អំពីវឌ្ឍនភាពការងាររបស់ជំនាញការជប៉ុនតាមក្រុមនីមួយៗនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.

នៅរសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមជំនាញការជប៉ុនរបស់អង្គការចៃកាប្រចាំកម្ពុជា ដឹកនាំដោយលោក Manabu OHNO អនុប្រធានគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួម លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបន្ទប់ប្រជុំនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សរុបចំនួន ១៣នាក់។  

កិច្ចប្រជុំនេះ មានគោលបំណង រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ជំនាញការជប៉ុនតាមក្រុមនីមួយៗ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា  បញ្ហាប្រឈមផ្សេងៗ និងសំណូមពរ។

សកម្មភាពការងារសំខាន់ៗ